វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ធម្មា–” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ធម្ម។

ធម្ម

នាម· noun [ធ័ម-មៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ធ័ម-មៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ធម៌, សភាវៈទ្រទ្រង់សត្វលោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញាញាណ; គុណ; សេចក្ដីចម្រើន; អារម្មណ៍ខាងផ្លូវចិត្ត; ការរិះគិត; សង្ខារ; កិរិយាមារយាទ; បរិយត្តិ; ច្បាប់។ល។

អក្ខរាវិរុទ្ធឆ្លាស់៖ធម្មា–ធម្មិ―ធម្មុ―ធម្ម—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨១ ន័យ
១

ធម៌, សភាវៈទ្រទ្រង់សត្វលោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញាញាណ; គុណ; សេចក្ដីចម្រើន; អារម្មណ៍ខាងផ្លូវចិត្ត; ការរិះគិត; សង្ខារ; កិរិយាមារយាទ; បរិយត្តិ; ច្បាប់។ល។

២

ផ្លូវធម៌, លំអានធម៌។

៣

ផ្ទះ, កន្លែងតម្កល់ធម៌ គឺបណ្ណាល័យតម្កល់គម្ពីរផ្សេងៗ។

៤

ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ។

៥

តួគម្ពីរ ឬទូដែលតម្កល់គម្ពីរ, ក្រាំង, សៀវភៅធម៌ជាពុទ្ធសាសនា។

៦

(ដូចគ្នានឹង ធម្មរតនៈ ឬ ធម្មរ័តន៍)។

៧

(ម.ព. ធម៌រត្ន)។

៨

សម្ដីដែលជាធម៌; ការសម្ដែងធម៌។

៩

អំពើ, កិច្ចការដែលប្រកបដោយធម៌, ដែលត្រូវតាមធម៌។

១០

កាយមួយយ៉ាងក្នុងកាយទាំងបីរបស់ព្រះសព្វញ្ញុពុទ្ធគឺ រូបកាយ, នាមកាយ, ធម្មកាយ; ព្រះធម៌ដែលជាពុទ្ធភាសិតហៅថា ធម្មកាយ ព្រោះទុកដូចជា រូបកាយរបស់ព្រះអង្គ សូម្បីទ្រង់បរិព្វានទៅហើយ ក៏នៅមានព្រះធម៌នេះជាតំណាងព្រះអង្គ។

១១

ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចការខាងផ្លូវសាសនា :

ឧទាហរណ៍

“ក្រសួងធម្មការ។”

១២

ពួកធម៌, កងធម៌; ចំនួនកងធម៌ជាពុទ្ធវចនៈក្នុងព្រះត្រៃបិដក ហៅថា ព្រះធម៌ ៨ម៉ឺន ៤ពាន់ធម្មក្ខន្ធ។

១៣

គុណព្រះធម៌ គឺសភាវៈដែលស្រោចស្រង់ទ្រទ្រង់សត្វអ្នកប្រតិបត្តិតាមគន្លងធម៌ឱ្យបានសេចក្ដីសុខ។

១៤

សេចក្ដីកោតក្រែងចំពោះធម៌ គឺសេចក្ដីប្រព្រឹត្តប្រតិបត្តិតាមគន្លងធម៌។ ឈ្មោះសាស្ត្រាប្រែរយមួយខ្សែ សម្រាប់សម្ដែងជាមុនបង្អស់ប្រាប់សេចក្ដីគោរពធម៌ ក្នុងឱកាសបុណ្យធំៗ តាមទម្លាប់ពុទ្ធសាសនិកជនក្នុងកម្ពុជរដ្ឋ :

ឧទាហរណ៍

“សាស្ត្រាព្រះធម្មគោរព។”

១៥

ចក្រគឺធម៌ឬធម៌ដូចជាកង់ គឺធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់សម្ដែងជាដំបូងបង្អស់ ក្នុងកាលព្រះអង្គបានត្រាស់ទើបបាន ៥៩ថ្ងៃ, ទ្រង់សម្ដែងអរិយសច្ច ៤បង្វិលដំណើរសេចក្ដីដូចជាកង់រទេះ។

១៦

ឈ្មោះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងធម្មចក្ក។

១៧

ភ្នែកគឺធម៌ ឬធម៌ទុកដូចជាភ្នែក, បានខាងឯអរិយមគ្គជាន់ក្រោមបីប្រភេទគឺ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ; តែច្រើនសំដៅចំពោះ សោតាបត្តិមគ្គ។

១៨

កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ។

១៩

ចេតិយដែលបញ្ចុះព្រះធម៌។

២០

ប្រក្រតី, អ្វីៗដែលតែងមានមក, ទំនៀម, ទម្លាប់។

២១

ការឱ្យធម៌ គឺការសម្ដែងធម៌, និយាយ, បង្រៀនធម៌; ការកសាងគម្ពីរដីកាធម៌វិន័យ :

ឧទាហរណ៍

“ធ្វើធម្មទាន, កសាងធម្មទាន; ធម្មទានមានផលច្រើនជាងទានទាំងពួង ព្រោះជាគ្រូប្រាប់ផ្លូវខុសត្រូវ។”

២២

ទូតរបស់ធម៌គឺអ្នកដែលគេបញ្ជូនទៅកាន់ទីផ្សេងៗ ដើម្បីឱ្យផ្សាយធម៌។

២៣

ការ, ដំណើរសម្ដែងធម៌។

២៤

អ្នកមានធាតុជាធម៌ គឺព្រះពុទ្ធ; ធាតុគឺធម៌។

២៥

និទ្ទេសនៃធម៌, ការសម្ដែងញែកចែកនូវធម៌។

២៦

សេចក្ដីកំណត់តាមធម្មតា, អ្វីៗដែលរមែងកើតមានតាមធម្មតា។

២៧

(ម.ព. ធម្មនិយម ក្នុង ធម្ម)។

២៨

ឈ្មោះគម្ពីរមួយដែលសម្ដែងអំពីបែបគតិលោក និងគតិធម៌។

២៩

(ម.ព. ធម្មនុញ្ញ)។

៣០

សិស្សព្រោះធម៌ គឺអ្នកសិក្សាធម៌អាថ៌អំពីសំណាក់គ្រូអាចារ្យណាមួយ។

៣១

គន្លងធម៌, ផ្លូវធម៌។

៣២

ឈ្មោះអដ្ឋកថា គឺគម្ពីរអធិប្បាយសេចក្ដីគាថាធម្មបទ, អដ្ឋកថានេះមានពីរភាគ, ភាគខាងដើមហៅថា ធម្មបទដ្ឋកថាបុព្វភាគ, ភាគខាងចុងហៅថា ធម្មបទដ្ឋកថាបច្ឆិមភាគ។

៣៣

បរិយាយនៃធម៌, សេចក្ដីអធិប្បាយវែកញែកនូវធម៌, ការពន្យល់សេចក្ដីតាមដំណើរធម៌ :

ឧទាហរណ៍

“ធម្មបរិយាយនេះមិនត្រូវតាមរបៀបទេ, ធម្មបរិយាយនោះពីរោះជ្រាលជ្រៅល្អណាស់។”

៣៤

សេចក្ដីរីករាយចំពោះធម៌។

៣៥

អ្នករក្សាធម៌។

៣៦

ដំណើរក្រេបផឹករសធម៌; សេចក្ដីរីករាយចំពោះធម៌ :

ឧទាហរណ៍

“អ្នកមានធម្មបីតិក្នុងសន្តាន រមែងសម្រេចឥរិយាបថទាំង ៤ ជាសុខ។”

៣៧

បូជាចំពោះធម៌, បូជាចំពោះអ្នកចេះធម៌ឬចំពោះអ្នកប្រព្រឹត្តធម៌ :

ឧទាហរណ៍

“វត្ថុនេះជាធម្មបូជារបស់ខ្ញុំ។”

៣៨

ការប្រតិបត្តិធម៌, ការប្រព្រឹត្តតាមច្បាប់ :

ឧទាហរណ៍

“ព្រះពុទ្ធទ្រង់លើកយកធម្មប្បដិបត្តិមកជាគោលធំបំផុត។”

៣៩

ការប្រៀបប្រដូចស្រដៀងនឹងធម៌, ធម៌ប្លម, ធម៌ក្លែងក្លាយ :

ឧទាហរណ៍

“សេចក្ដីត្រង់ឃ្លានេះ គឺជាធម្មប្បដិរូបទេ។”

៤០

ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងធម៌, ប្រាជ្ញាបែកភ្លឺស្វាងឥតទើសទាក់ក្នុងធម៌។

៤១

អ្នកដែលរាប់អានគោរពថាព្រះធម៌ជារបស់អាត្មាអញ គឺអ្នកដែលជឿធម៌ជាពុទ្ធសាសនាស៊ប់ចិត្ត ឥតមានងាកបែរ។

៤២

ឫសគល់នៃធម៌, ទីតាំងនៃធម៌ :

ឧទាហរណ៍

“សេចក្ដីដឹងគុណគោរពអ្នកមានគុណ ជាធម្មមូល។”

៤៣

សេចក្ដីរីករាយចំពោះធម៌។

៤៤

អ្នកប្រកបដោយធម៌; ដែលប្រកបដោយធម៌។

៤៥

អ្នករក្សាធម៌។ ពាក្យនេះច្រើនប្រើជាឈ្មោះភិក្ខុឬសាមណេរក្នុងព្រះពុទ្ធសាសនា។ ជួនកាលប្រើជាសមណស័ក្ដិទីរាជាគណៈក៏មាន។

៤៦

ស្ត្រីដែលជនអ្នកប្រព្រឹត្តធម៌ត្រូវគ្នា គ្រប់គ្រងរក្សាជាធំត្រួតត្រាលើ :

ឧទាហរណ៍

“ស្ត្រីធម្មរក្ខិតា។”

៤៧

ការរក្សាធម៌។ ពាក្យនេះសព្វថ្ងៃ ខ្មែរយើងប្រើជាងារមន្ត្រីក្នុងក្រុមសង្ឃការី :

ឧទាហរណ៍

“ព្រះធម្មរក្សា។”

៤៨

កែវគឺព្រះធម៌ ឬព្រះធម៌ដែលទុកជាកែវដ៏វិសេស។

៤៩

លោកដែលជាស្ដេចព្រោះត្រាស់ដឹងធម៌ (ព្រះសព្វញ្ញុពុទ្ធ) :

ឧទាហរណ៍

“ព្រះសម្ពុទ្ធជាធម្មរាជ។”

៥០

(ម.ព. ធម្មរតនៈ)។

៥១

លាភដែលកើតដោយធម៌, ការបានអ្វីៗ ដោយនូវធម៌ :

ឧទាហរណ៍

“ទ្រព្យនេះជាធម្មលាភរបស់ខ្ញុំ។”

៥២

បែបផែននៃធម៌, វិធីប្រតិបត្តិធម៌។

៥៣

(ម.ព. ធម្មសង្គីតិ)។

៥៤

ពួកព្រះថេរៈអ្នកសង្គាយនាធម៌ គឺពួកព្រះថេរានុត្ថេរៈ ដែលប្រជុំគ្នាផ្ទៀងព្រះត្រៃបិដក ដូចកាលប្រជុំធ្វើបឋមសង្គាយនាជាដើម។

៥៥

ការប្រជុំផ្ទៀងធម៌គឺការផ្ទៀងផ្ទាត់រួបរួមធម្មវិន័យឱ្យមានរបៀបត្រឹមត្រូវតាមបែបដើម (ហៅថា ធម្មសង្គាយនា ក៏បាន)។

៥៦

ពួកលោកអាចារ្យអ្នកផ្ទៀងផ្ទាត់រួបរួមធម៌ (ពាក្យនេះជាវេវចនៈនៃ ធម្មសង្គាហកត្ថេរ)។

៥៧

សាលាសម្រាប់ប្រជុំប្រឹក្សាអំពីធម៌។ សាលាយុត្តិធម៌ សាលាជំនុំក្ដី។

៥៨

ការសន្ទនាអំពីធម៌, ការប្រឹក្សា, សាកសួរអំពីធម៌ :

ឧទាហរណ៍

“ធ្វើធម្មសាកច្ឆា, ស្ដាប់ធម្មសាកច្ឆា។”

៥៩

(ម.ព. ធម្មសាស្ត្រ២)។

៦០

ម្ចាស់លើគេព្រោះបានត្រាស់ដឹងធម៌ (ព្រះសព្វញ្ញុពុទ្ធ) :

ឧទាហរណ៍

“ព្រះធម្មសាមី; ព្រះសម្មាសម្ពុទ្ធទ្រង់ជាធម្មសាមី។”

៦១

ខ្លឹមធម៌, ធម៌មានខ្លឹម គឺធម៌ដែលនាំអ្នកប្រព្រឹត្តឱ្យរួចចាកទុក្ខ។

៦២

សាលាសម្រាប់សាធុជនប្រជុំស្ដាប់ធម៌, ប្រឹក្សាអំពីធម៌; សាលាសម្រាប់ប្រជុំរៀនធម៌ (រោងរៀនធម៌)។

៦៣

ពាក្យប្រដៅប្រកបដោយធម៌, ពាក្យបណ្ដាំឬឱវាទដែលទាក់ទងដោយច្បាប់។

៦៤

នាមវិសេសរបស់ព្រះសារីបុត្តត្ថេរជាអគ្គសាវ័ក (សាវ័កខាងស្ដាំ) នៃព្រះសក្យមុនីសម្ពុទ្ធ; មានន័យមួយផ្សេងថា ព្រះខីណាស្រពទាំងអស់ក៏សុទ្ធតែមាននាមវិសេសថា ធម្មសេនាបតី បានដែរ ព្រោះលោកច្បាំងឈ្នះសេនាគឺអកុសលធម៌ ដោយកម្លាំងរេហ៍ពលគឺកុសលធម៌ដូចៗគ្នាទាំងអស់; ប៉ុន្តែពាក្យនេះ ដែលប្រើប្រាកដ ចំពោះតែជានាមវិសេសរបស់ព្រះសារីបុត្តត្ថេរប៉ុណ្ណោះ :

ឧទាហរណ៍

“ព្រះសារីបុត្តជាធម្មសេនាបតី, ព្រះធម្មសេនាបតី។”

៦៥

កាល, ពេលដែលសាធុជនគួរស្ដាប់ធម៌ (ថ្ងៃសីលឬក្រៅពីថ្ងៃសីលក៏ដោយ ដែលមានពេលឱកាសគួរសាធុជនស្ដាប់ធម៌ ហៅថា ធម្មស្សវនកាល)។

៦៦

សេចក្ដីសំវេគចំពោះធម៌ មានទុក្ខំ អនិច្ចំ អនត្តា ជាដើម។

៦៧

អាចារ្យអ្នកបង្រៀនធម៌, គ្រូព្រះធម៌ :

ឧទាហរណ៍

“លោកជាធម្មាចារ្យរបស់ខ្ញុំ។”

៦៨

អធិករណ៍អំពីធម៌; សាលាយុត្តិធម៌, សាលាជំនុំក្ដី។

៦៩

ដូចគ្នានឹង ធម្មាធិករណ៍ ដែរ។

៧០

នាយក (អធិបតីឬចាងហ្វាង) សាលាជំនុំក្ដី។

៧១

អ្នកពិភាក្សាក្ដី, អ្នកជំនុំក្ដី (ចៅក្រម)។

៧២

ការផ្គងតាំងចិត្តចំពោះធម៌; ការលើកយកធម៌ឬយកច្បាប់មកជាទីតាំង, ពាក្យឬប្រយោគដែលនិយាយសំដៅចំពោះអំពើឬចំពោះធម៌ត្រង់ៗតែម្យ៉ាង មិនបាននិយាយដល់រូបបុគ្គលអ្នកធ្វើអ្នកប្រព្រឹត្ត ដូចជាប្រយោគថា :

ឧទាហរណ៍

“បាបរមែងឱ្យផលអាក្រក់, បុណ្យរមែងឱ្យផលល្អ យ៉ាងនេះជាដើម ហៅថាពាក្យជា ធម្មាធិដ្ឋាន។”

៧៣

អ្នកដែលមានធម៌ជាអធិបតី គឺអ្នកដែលធ្វើអ្វីៗ អាងដល់ធម៌ និងច្បាប់ជាធំ; ដំណើរដែលអាងដល់ធម៌និងច្បាប់ជាធំ។

៧៤

សេចក្ដីអធិប្បាយធម៌, ដំណើរពន្យល់ធម៌។

៧៥

ដែលសមគួរ, ដែលមានទំនងដ៏សមគួរតាមធម៌, ដែលស្របទៅតាមធម៌, ដែលសមរម្យត្រឹមត្រូវតាមច្បាប់។

៧៦

អារម្មណ៍របស់ចិត្ត; អារម្មណ៍គឺធម៌ ឬធម៌ជាអារម្មណ៍។ ក្នុងអភិធម្មត្ថសង្គហៈថា ធម៌ ៦យ៉ាងគឺ បសាទរូប ១សុខុមរូប ១ចិត្ត ១ចេតសិក ១រូប ១និព្វាន ១ហៅថា ធម្មារម្មណ៍។

៧៧

អាសនៈសម្រាប់អង្គុយសម្ដែងធម៌ ឬសម្រាប់អង្គុយសូត្រធម៌, គ្រែសម្រាប់អង្គុយសម្ដែងធម៌ :

ឧទាហរណ៍

“អង្គុយលើធម្មាសនៈ; គ្រែធម្មាសន៍!”

៧៨

(ម.ព. ធម្មាសនៈ)។

៧៩

ដែលប្រកបដោយធម៌ :

ឧទាហរណ៍

“ព្រះបាទធម្មិក, មនុស្សធម្មិក, ទ្រព្យធម្មិក, ភោជនធម្មិក។ល។”

៨០

ស្ដេចប្រកបដោយធម៌, ស្ដេចទ្រង់ទសពិធធម៌ :

ឧទាហរណ៍

“ព្រះមហាក្សត្រអង្គនុះ ទ្រង់ជាធម្មិករាជ។”

៨១

ការលើកយកចំនួនមាតិកាធម៌នីមួយៗមកសម្ដែងប្រាប់ឱ្យដឹងថា ប៉ុណ្ណេះប៉ុណ្ណោះ :

ឧទាហរណ៍

“ធម្មកថិកមុននឹងអធិប្បាយពន្យល់ធម៌ណាមួយ គប្បីសម្ដែងនូវធម្មុទ្ទេសសិន។”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. អធម្មកម្ម)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. ធម៌)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់