វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ធាតុ

នាម· noun [ធាត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ធាត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដី, ទឹក, ភ្លើង, ខ្យល់, អាកាស :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

ដី, ទឹក, ភ្លើង, ខ្យល់, អាកាស :

ឧទាហរណ៍

“ធាតុដី, ធាតុទឹក។”

២

ឈ្មោះគម្ពីរព្រះអភិធម្មទី ៣សម្ដែងអំពីធាតុផ្សេងៗ។

៣

ការពិចារណានូវបច្ច័យ៤មានចីវរប្បច្ច័យជាដើម ឱ្យឃើញថាគ្រាន់តែជាធាតុ ៤ប៉ុណ្ណោះ :

ឧទាហរណ៍

“ធាតុប្បច្ចវេក្ខណៈ ជាករណីយកិច្ចរបស់បព្វជិត។ល។”

៤

អាការៈក្នុងខ្លួន ដូចយ៉ាង សក់, ធ្មេញ, សាច់, ឈាម ជាដើម ក៏ហៅថា ធាតុ។

៥

មាស, ប្រាក់, ដែក។ល។ ក៏ហៅថា ធាតុ។

៦

ឆ្អឹងរបស់បុគ្គលដែលគេគួរគោរព ក៏ហៅថា ធាតុ ឬ ហៅថា អដ្ឋិធាតុ។

៧

ចេតិយដែលបញ្ចុះធាតុ, តាមសេចក្ដីក្នុងគម្ពីរព្រះពុទ្ធសាសនាសំដៅចំពោះតែចេតិយដែលបញ្ចុះព្រះសារីរិកធាតុព្រះសព្វញ្ញុពុទ្ធ ឬដែលបញ្ចុះធាតុព្រះអរហន្ត; មានន័យផ្សេងទៀតថា ទោះបីចេតិយដែលបញ្ចុះព្រះពុទ្ធរូបបាក់បែកក៏ហៅថា ធាតុចេតិយ ដែរ។

៨

ការតម្កល់, ការបញ្ចុះធាតុ, បុណ្យបញ្ចុះធាតុ។

៩

ការសាបសូន្យឬបាត់បង់នៃព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ។ មានសេចក្ដីតំណាលថា កាលណាសាសនារបស់ព្រះពុទ្ធរោយរៀវបាត់សូន្យទៅ ដោយហេតុមនុស្សលោភលន់អស់សេចក្ដីគោរពហើយ, កាលនោះព្រះសារីរិកធាតុរបស់ព្រះអង្គ ទោះបីប្រតិស្ឋាននៅក្នុងទីណាក៏ដោយ សុទ្ធសឹងតែអណ្ដែតត្រសែតឯងៗមកប្រជុំគ្នាទាំងអស់នៅត្រង់ពោធិព្រឹក្ស គឺកន្លែងដែលព្រះអង្គត្រាស់ដឹងជាដំបូង ហើយតេជោធាតុបណ្ដាលឡើងឯងឆេះប្រល័យព្រះសារីរិកធាតុទាំងអស់នោះ សុសសោះសូន្យអស់ទៅ ឥតមានសេសសល់ឡើយ, ត្រង់នេះឯងហើយហៅថា ធាតុអន្តរធាន; ហៅម្យ៉ាងទៀតថា ធាតុបរិនិព្វាន ក៏បាន (តាមមនោរថបូរណីអដ្ឋកថា)។

១០

មូលដើមរបស់តន្តិភាសា មានភាសាសំស្ក្រឹត, បាលីជាដើម ក៏ហៅថា ធាតុ, ដូចយ៉ាង ធរណី "ផែនដី" មកពី ធរ - ធាតុ "ទ្រទ្រង់"; កម្ម "អំពើ" មកពី ករ-ធាតុ "ធ្វើ"។ល។

ចំណាំការប្រើប្រាស់

(ម.ព. ចេតិយ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. "សភាវៈឬធម្មជាតិទ្រទ្រង់ខ្លួនឯង, ...")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់