វចនានុក្រមខ្មែរវចនានុក្រម
ធ្លាក់
កិរិយាសព្ទ· verb [ធ្លាក់]
Learner aid: verb · [ធ្លាក់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
មិនបានជោគជ័យក្នុងការប្រឡង, ការប្រកួត ជាដើម :
Learner aid: verb · [ធ្លាក់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
មិនបានជោគជ័យក្នុងការប្រឡង, ការប្រកួត ជាដើម :
មិនបានជោគជ័យក្នុងការប្រឡង, ការប្រកួត ជាដើម :
“ប្រឡងធ្លាក់, ធ្លាក់នៅក្នុងវគ្គជម្រុះ។”
បាត់បង់ឋានៈ តំណែងឬអំណាច ជាដើម :
“ធ្លាក់តំណែង, ធ្លាក់បុណ្យ។”
របូតពីលើជ្រុះចុះមកក្រោម :
“ធ្លាក់អីវ៉ាន់ពីលើរានហាល។”
(ព.ប្រ.) ក្លាយជា, ប្រែជា អន់ខ្សោយជាងពីមុន :
“ធ្លាក់ខ្លួនឈឺ, ធ្លាក់ខ្ឡួនពិការ, ធ្លាក់ខ្លួនក្រ។”
(សំនួន.) តក់ស្លុតឬរន្ធត់យ៉ាងខ្លាំង ដោយក្ដីសោកស្ដាយហួសប្រមាណ :
“ប្រពន្ធធ្លាក់ថ្លើមក្ដុក ពីព្រោះប្ដីចាញ់ល្បែងអស់។”
(សំនួន.) (ព.សា) បរាជ័យ ដួលរលំ ខាតបង់ ក្ស័យធន (ជាពិសេសជំនួញ) :
“ការជួញដូរឆ្នាំនេះធ្លាក់ទឹកហើយ។”
របូតមាត់ចេញសម្ដីប្រាប់ការណ៍ពិត :
“សួរឈ្លេចទាល់តែធ្លាក់សម្ដីពិត។”