បារាយណ៍ទឹកថ្លា
Learner aid: noun · [បា-រ៉ាយ-ទឹក-ថ្លា]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈ្មោះបឹងធំមួយ វាលត្លេវស្រឡះស្អាតធេង ឥតមានស្មៅ ឬចកត្រឹបអ្វីឡើយ មានទឹកថ្លាឈ្វេងជាប់ជានិច្ច, ឋិតនៅខាងឯលិចនគរធំ ក្នុងខេត្តសៀមរាប; បឹងនេះ កាលពីដើមគេហៅថា បារាយណ៍ខាងលិច ព្រោះមានបារាយណ៍មួយទៀតនៅខាងកើតនគរធំ ជាទំនាបរាក់មិនដក់ទឹកទេ គេហៅថា បារាយណ៍ខាងកើត ឬហៅម្យ៉ាងទៀតថា តដាក (សំ. តដាក, តឌាក, តាដាក; បា. តឡាក "ស្រះធំ ឬ បឹងធំ") ; លុះតយូរមកដល់សព្វថ្ងៃនេះ ហៅក្លាយជា ប៉ដាក ឬ ប្រដាក។
