មជ្ឈិម
Learner aid: adjective · [ម័ច-ឈិ-មៈ] ឬ [ម័ច-ឈិម] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
យ៉ាងកណ្ដាល :
Learner aid: adjective · [ម័ច-ឈិ-មៈ] ឬ [ម័ច-ឈិម] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
យ៉ាងកណ្ដាល :
យ៉ាងកណ្ដាល :
“ទោសមជ្ឈិម, បទមជ្ឈិម, ជាមជ្ឈិម, យ៉ាងមជ្ឈិម។”
(ម.ព. មជ្ឈដ្ឋាន)។
ទោសយ៉ាងកណ្ដាល។
ឈ្មោះគម្ពីរព្រះសុត្តន្តបិដកមួយពួកតបន្ទាប់ពីគម្ពីរទីឃនិកាយមក (ព.ពុ.)។
សេចក្ដីប្រតិប័ទជាកណ្ដាល គឺប្រតិបត្តិប័ទតាមដំណើរអដ្ឋង្គិកមគ្គ ជាចន្លោះកណ្ដាលនៃសេចក្ដីប្រតិប័ទតឹងពេកនិងធូរពេក; ហៅជា សំ. ថា មធ្យមប្រតិប័ទ ក៏បាន (ព.ពុ.)។
ប្រទេសភាគកណ្ដាលនៃជម្ពូទ្វីប គឺប្រទេសឥណ្ឌាសព្វថ្ងៃ (ហៅ មជ្ឈិមប្រទេស ឬ មធ្យមប្រទេស ក៏បាន)។
ពុទ្ធវចនៈប៉ែកកណ្ដាល គឺពុទ្ធភាសិតដែលជាចន្លោះកណ្ដាលនៃបឋមពុទ្ធវចនៈនិងបច្ឆិមពុទ្ធវចនៈ (ព.ពុ.)។
(ម.ព. ពុទ្ធកាល ក្នុង ពុទ្ធ)។
ប៉ែកកណ្ដាល។
ថ្នាក់ឬជាន់កណ្ដាល។
យាមឋិតនៅជាចន្លោះកណ្ដាលនៃបឋមយាមនិងបច្ឆិមយាម។
វ័យជាចន្លោះកណ្ដាលនៃបឋមវ័យនិងបច្ឆិមវ័យ។
មកពីភាសាបាលី និងសំស្ក្រឹត
From Pali and Sanskrit.
ប្រភពក្នុងវចនានុក្រម៖ (បា.សំ. មធ្យម)