មណ្ឌលអាកាស
Learner aid: noun · [មន់-ឌល់-អា-កាស]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
(ភូមិ.) មណ្ឌលដែលផ្សំឡើងដោយល្បាយឧស្ម័ន (អាសូត អុកស៊ីសែន ឧស្ម័នកម្រ) ចំហាយទឹក ពពក អាអេរ៉ូសូល ឧស្ម័នផ្ទះកញ្ចក់។ ល។ ដែលគ្របដណ្ដប់ជុំវិញផែនដី។

មណ្ឌលបរិយាកាសចន្លោះមណ្ឌលអាកាសស្ងប់និងមណ្ឌលអាកាសក្ដៅ មានរយៈកម្ពស់ពី៥០ទៅ៨៥គីឡូម៉ែត្រ។ នៅក្នុងមណ្ឌលនេះ សីតុណ្ហភាពចុះជាលំដាប់ទៅតាមរយៈកម្ពស់។
មណ្ឌលបរិយាកាសបន្តពីមណ្ឌលអាកាសកណ្ដាល ហើយមានរយៈកម្ពស់៨៥ដល់៥០០គីឡូម៉ែត្រ។ នៅក្នុងមណ្ឌលនេះ សីតុណ្ហភាពឡើងជាលំដាប់ទៅតាមរយៈកម្ពស់។
មណ្ឌលបរិយាកាសដែលខ្ពស់ជាងគេបំផុត (បន្តពីមណ្ឌលអ៊ីយ៉ុង) ចាប់ពី១០០០គីឡូម៉ែត្រឡើងទៅ។ នៅក្នុងមណ្ឌលនេះ មានអាតូមស្រាលៗដែលអណ្ដែតផុតពីទំនាញផែនដី។
ស្រទាប់បរិយាកាសព័ទ្ធជុំវិញផែនដី មានកម្រាស់៦ទៅ៨គីឡូម៉ែត្រនៅតំបន់ប៉ូល និង១៦ដល់១៧គីឡូម៉ែត្រនៅតំបន់អេក្វាទ័រ។ មណ្ឌលនេះមានលក្ខណៈសម្គាល់ដោយសីតុណ្ហភាពនិងសម្ពាធបរិយាកាសចុះពីរយៈកម្ពស់ទាបទៅរយៈកម្ពស់ខ្ពស់ ហើយជាមណ្ឌលដែលកើតមានបាតុភូតឧតុភូតច្រើនបំផុត។
មណ្ឌលបរិយាកាសចន្លោះមណ្ឌលអាកាសរចល់និងមណ្ឌលអាកាសកណ្ដាល មានរយៈកម្ពស់ដល់៥០គីឡូម៉ែត្រ (មានកម្រាស់ប្រមាណ៤០គីឡូម៉ែត្រ)។ មណ្ឌលនេះខ្សត់ខ្យល់និងសំណើម។