វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មហាសង្ឃរាជ

នាម· noun [មៈ-ហា-សង់-ឃៈ-រាច]មកពីភាសាបាលី

Learner aid: noun · [មៈ-ហា-សង់-ឃៈ-រាច] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ព្រះនាមរបស់សម្ដេចព្រះសង្ឃរាជដែលជាធំលើព្រះសង្ឃទាំងពួង។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ព្រះនាមរបស់សម្ដេចព្រះសង្ឃរាជដែលជាធំលើព្រះសង្ឃទាំងពួង។

២

សមណស័ក្ដិទីសម្ដេចថ្នាក់ខ្ពស់បំផុត សម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ, បានទទួលសមណុត្តមាភិសេក មាននាទីជាស្ដេចខាងសង្ឃជាធំបំផុតជាងបព្វជិតទាំងអស់ក្នុងដែនកម្ពុជាទាំងមូល, អ្នកទាំងពួងនិយាយស្ដីទៅរកត្រូវប្រើជារាជសព្ទទាំងអស់ : (ក្នុងកម្ពុជរដ្ឋ មិនមានសមណស័ក្ដិនេះរាល់រាជ្យក្សត្រិយ៍ទេ, ជួនកាលក៏មានត្រឹមតែទីជា សង្ឃនាយក ប៉ុណ្ណោះ) :

ឧទាហរណ៍

“សម្ដេចព្រះមហាសង្ឃរាជ ទ្រង់សោយ, ទ្រង់ផ្ទំ។ល។”

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់