វចនា.
វចនានុក្រមខ្មែរវចនានុក្រម

លីលា

[លី-លា]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [លី-លា] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដំណើរឬលំនាំកែក្រាយ, ដំណើរល្វតល្វៃ, ការយាងយាស; បែបភាពឬទ្រង់ទ្រាយល្អ, សមរម្យ; ការលេងសប្បាយ, ការរាំច្រៀងលោតលេងសប្បាយ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៣ ន័យ
១

ដំណើរឬលំនាំកែក្រាយ, ដំណើរល្វតល្វៃ, ការយាងយាស; បែបភាពឬទ្រង់ទ្រាយល្អ, សមរម្យ; ការលេងសប្បាយ, ការរាំច្រៀងលោតលេងសប្បាយ :

ឧទាហរណ៍

“លីលាល្ខោន។”

២

កែក្រាយ, យាងយាស :

ឧទាហរណ៍

“លីលាយាត្រា។”

៣

ដែលមានលំនាំកែក្រាយ, ដែលល្វតល្វៃ, ដែលសមរម្យ :

ឧទាហរណ៍

“ចរលីលា, ដើរលីលា, ដំណើរលីលា។”

៤

ផ្កាឈូកដែលគេកាន់ដើរលេងឬកាន់រាំ។

៥

ដូចគ្នានឹង លីលាគ្រឹះ ដែរ។

៦

ផ្ទះសម្រាប់លេងសប្បាយ; រោងរាំ, រោងល្ខោន។

៧

(ម.ព. លីលាកមល)។

៨

គ្រឿងតែងខ្លួនឬស្អិតស្អាងខ្លួនលេងសប្បាយ (ចំពោះតែរបស់ថោកៗសម្រាប់ប្រើតែម្ដងៗហើយចោល, ដូចយ៉ាងផ្កាកម្រងជាដើម)។

៩

(ម.ព. លីលាគ្រឹះ)។

១០

តម្រេកក្នុងល្បែង, សេចក្ដីត្រេកត្រអាលក្នុងការលេង។

១១

លីលានារី ស្ត្រីមានរូបល្អ, នាងល្អ។

១២

ស្រះឬបឹងសម្រាប់លេងសប្បាយ។

១៣

ឧទ្យានសម្រាប់លេងសប្បាយ, សម្រាប់ដើរលេងកម្សាន្ត។ល។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់