វចនានុក្រមខ្មែរវចនានុក្រម
វាហិនី
នាម· noun [វា-ហិ-នី]មកពីភាសាសំស្ក្រឹត និងបាលី
Learner aid: noun · [វា-ហិ-នី] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
កងទ័ពជើងគោក; តាមរបៀបក្នុងបុរាណសម័យថា កងទ័ពជើងគោកដែលមានដំរី ៨១, រថឬរទេះបន្ទុក ៨១, ទាហានសេះព្រមទាំងសេះ ២៤៣, ទាហានថ្មើរជើង ៤០៥នាក់ ហៅថា កងទ័ពមួយវាហិនី; លុះចំណេរកាលតៗមក ទោះបីកងទ័ពជើងគោកបែបណាក៏ដោយដែលរៀបជាក្បួនទ័ពមួយក្រុមល្មមច្បាំងតនឹងបច្ចាមិត្តបាន ក៏ហៅ កងទ័ពមួយវាហិនី ដែរ។
