វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“សក្ដិ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ស័ក្ដិ។

ស័ក្ដិ

[ស័ក]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [ស័ក] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; កម្លាំង; ព្យាយាមរឹងប៉ឹង; ការខ្លាំងពូកែ; ការជំនាញ; សេចក្ដីធន់, ការប៉ិនធន់ទ្រាំ; លំពែង :

អក្ខរាវិរុទ្ធឆ្លាស់៖សក្ដិ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; កម្លាំង; ព្យាយាមរឹងប៉ឹង; ការខ្លាំងពូកែ; ការជំនាញ; សេចក្ដីធន់, ការប៉ិនធន់ទ្រាំ; លំពែង :

ឧទាហរណ៍

“អ្នកមានស័ក្ដិ, ស័ក្ដិតូច, ស័ក្ដិធំ, ស័ក្ដិស្មើគ្នា។”

២

ឥស្សរិយាភរណៈដែលប៉ាក់ដោយចេសមាសឬចេសប្រាក់ជាដើម សម្រាប់ដាក់ភ្ជាប់នឹងអាវរបស់មន្ត្រី សម្គាល់ឱ្យដឹងថ្នាក់ធំតូច :

ឧទាហរណ៍

“ពាក់ស័ក្ដិ, ស័ក្ដិមាស, ស័ក្ដិប្រាក់; ស័ក្ដិ១, ស័ក្ដិ២, ...។”

៣

(ម.ព. សក្ដិ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. ឝក្ដិ; បា. សត្តិ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់