វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាប់

គុណនាម· adjective [អាប់]

Learner aid: adjective · [អាប់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលអន់ឬតិចពន្លឺ, អន់សម្បុរ; ថយលម្អ, មិនរុងរឿង; ថោក, ថោកថយ; សាបរលាប, ទន់ទាប; ខ្សោយ, ទន់ខ្សោយ; តិច, តិចផ្លូវដឹង, យឺតក្រយល់; ដែលឥតគេរាប់។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៤ ន័យ
១

ដែលអន់ឬតិចពន្លឺ, អន់សម្បុរ; ថយលម្អ, មិនរុងរឿង; ថោក, ថោកថយ; សាបរលាប, ទន់ទាប; ខ្សោយ, ទន់ខ្សោយ; តិច, តិចផ្លូវដឹង, យឺតក្រយល់; ដែលឥតគេរាប់។

២

ផាត់ប្រាក់កាក់ឬលុយឱ្យទៅអ្នកទិញ :

ឧទាហរណ៍

“ខ្ញុំទិញនំអ្នក ២៥ សេន ខ្ញុំឱ្យប្រាក់១រៀលទៅអ្នក ត្រូវអ្នកអាប់ ៧៥ សេនមកឱ្យខ្ញុំ (ពាក្យសាមញ្ញទំនើបថ្មី)។”

៣

(ម.ព. អាប់គំនិត)។

៤

(ម.ព. អាប់ប្រាជ្ញា)។

៥

(ម.ព. អាប់អន់)។

៦

ខ្សោយគំនិត ឬគំនិតខ្សោយ, គំនិតតិច។

៧

ថោកជាតិ។

៨

ខ្សោយប្រាជ្ញា ឬប្រាជ្ញាខ្សោយ, ប្រាជ្ញាតិច, ប្រាជ្ញាអន់។

៩

ដែលមានមុខអាប់អន់, មិនរីកមុខ (ព្រោះមានសេចក្ដីអៀនខ្មាសក្នុងកណ្ដាលជំនុំជាដើម)។

១០

ដែលទន់ខ្សោយថយរស្មី; អន់រស្មី។

១១

ដែលអាប់អន់ទន់ទាប; ដែលខ្វះលម្អ, ខ្វះស្រីសួស្ដី; ថយថោក។

១២

ទន់ខ្សោយថយលម្អ។

១៣

(ម.ព. អាប់ឱន)។

១៤

សុកមម៉ុក ពុំស្អាត, ពុំស្រឡះ, កខ្វិកកខ្វក់, គគ្រិកគគ្រក់។

ចំណាំការប្រើប្រាស់

(ម.ព. ស្រអាប់, អប្ប, អ័ព្ទ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់