វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឥដ្ឋ

[អិត]

Learner aid: [អិត]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

បន្ទះកម្រាលដែលធ្វើដោយស៊ីម៉ងត៍ ឬដោយដីមានចានជាដើម មានព័ណ៌ផ្សេងៗ ក្នុងសម័យបច្ចុប្បន្ននេះ ក៏ហៅ ឥដ្ឋ ដែរ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៥ ន័យ
១

បន្ទះកម្រាលដែលធ្វើដោយស៊ីម៉ងត៍ ឬដោយដីមានចានជាដើម មានព័ណ៌ផ្សេងៗ ក្នុងសម័យបច្ចុប្បន្ននេះ ក៏ហៅ ឥដ្ឋ ដែរ :

ឧទាហរណ៍

“ឥដ្ឋព័ណ៌, ឥដ្ឋស, ឥដ្ឋខ្មៅ, ឥដ្ឋចាន។”

២

ដីស្អិតដែលធ្វើជារាងសណ្ឋានផ្សេងៗ ហើយហាលថ្ងៃឱ្យស្ងួតរួចដុតឱ្យឆ្អិន សម្រាប់ប្រើការរៀបកជាផ្ទះលំនៅជាដើម :

ឧទាហរណ៍

“ផ្ទះឥដ្ឋ, កំពែងឥដ្ឋ; ឥដ្ឋកម្រាល។”

៣

ជាន់ដីស្អិតក្នុងពុម្ពឱ្យកើតបានជាឥដ្ឋ។

៤

បោះពុម្ពឥដ្ឋស៊ីម៉ងត៍។

៥

ប្រភេទឥដ្ឋម្យ៉ាង ដែលមានរាងបួនជ្រុងទ្រវែង មានសាច់តាន់ឬមានប្រហោងតូច និងមានកម្រាស់ស្តើងជាងឥដ្ឋប្រហោងពាក់កណ្ដាល ជាទូទៅប្រើសម្រាប់រៀបជាជញ្ជាំងឬសំណង់ផ្សេងៗ :

ឧទាហរណ៍

“ប្រទះឃើញ ខឿនប្រាសាទមួយសាងសង់ពីឥដ្ឋតាន់ ខឿនប្រាសាទច្រើនសង់ពីឥដ្ឋតាន់។”

៦

ប្រភេទឥដ្ឋម្យ៉ាងមានរាងបួនជ្រុងទ្រវែង មានប្រហោងខាងក្នុង មានកម្រាស់ក្រាស់ជាងឥដ្ឋប្រហោង ជាទូទៅប្រើសម្រាប់រៀបជាជញ្ជាំងឬសំណង់ផ្សេងៗ :

ឧទាហរណ៍

“ឥដ្ឋប្រហោងនិងឥដ្ឋតាន់ផលិតពីដីមួយចំនួននាំចូលពីបរទេស។”

៧

ដែលគួរប្រាថ្នា, គួរត្រូវការ, ជាទីពេញចិត្ត, ដែលត្រូវចិត្តឬគាប់ចិត្ត, ដែលគួរស្រឡាញ់។

៨

អំពើ ឬ កិច្ចការដែលត្រូវចិត្ត។

៩

ផលជាទីពេញចិត្ត។

១០

ផលជាទីពេញចិត្តដែលបានសម្រេចដូចបំណង។

១១

អនុកូលតាមការណ៍ដែលត្រូវចិត្ត។

១២

សេចក្ដីរីករាយតាមការណ៍ដែលត្រូវចិត្ត។

១៣

អនុលោមតាមការណ៍ដែលត្រូវចិត្ត។

១៤

ការនឹកឃើញដល់អ្វីមួយដែលត្រូវចិត្ត។

១៥

អារម្មណ៍ដែលគួរប្រាថ្នា, អារម្មណ៍ដែលត្រូវចិត្តឬដែលចាប់ចិត្ត :

ឧទាហរណ៍

“ក្លិនក្រអូបឆ្ងាញ់ជាឥដ្ឋារម្មណ៍, ផ្កាដែលមានក្លិនក្រអូបឆ្ងាញ់មានផ្កាម្លិះជាដើមជាឥដ្ឋារម្មណ៍។”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. អនិដ្ឋ បា. < អន៑ + ឥដ្ឋ; សំ. អនិឞ្ត "ដែលមិនគួរប្រាថ្នា, ដែលមិនត្រូវចិត្ត")។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់