ឧភយ
Learner aid: adjective · [អ៊ុ-ភៈ-យៈ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ទាំងពីរ, ទាំងគូ :
Learner aid: adjective · [អ៊ុ-ភៈ-យៈ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ទាំងពីរ, ទាំងគូ :
ទាំងពីរ, ទាំងគូ :
“(ព.កា.) ខ្ញុំឃើញយាយតា ទាំងឧភយា បណ្ដើរគ្នាទៅ តាដោយឈើច្រត់ យាយទូលផ្លែព្នៅ គាត់ប្រាប់ថាទៅ ធ្វើបុណ្យឆ្លងថ្នល់។ ខ្ញុំឮថាគាត់ សំដៅទៅវត្ត ឥឡូវបានដល់ ទៅវត្តស្រេចហើយ កំពុងខ្វាយខ្វល់ ធ្វើបុណ្យឆ្លងថ្នល់ ដូចថាហើយតើ។ ឬមួយបែបថា រាជបុត្រា ទាំងឧភយា នាំគ្នាចេញទៅ រករៀនវិជ្ជា នាប្រទេសក្រៅ ព្រះទ័យសំដៅ វិជ្ជាពាណិជ្យ។”
ជនទាំងពីរនាក់។
(ព.វិ.) អ្នកលួចទាំងពីរបែប គឺលបលួចកោរសក់កោរពុកមាត់ ពុកចង្កាហើយស្លៀកដណ្ដប់កាសាវព័ស្ត្រខ្លួនឯងធ្វើខ្លួនជាសាមណេរផង ថែមទាំងក្លែងធ្វើជាភិក្ខុទៀតផង, បុគ្គលបែបនេះជាថេយ្យសំវាសកៈ ហើយពុំអាចបួសក្នុងព្រះពុទ្ធសាសនាបានឡើយ។
ថ្ងៃទាំងពីរអមថ្ងៃនេះ គឺថ្ងៃម្សិលមិញនិងថ្ងៃស្អែក។
វង្សទាំងពីរ។
ពាក្យទាំងពីរ គឺពាក្យរបស់ជាតិដទៃនិងពាក្យរបស់ជាតិខ្លួន :
“សៀវភៅឧភយពាក្យ (ហៅ ឧភយភាសា ក៏បាន)។”
ការប្រែពីភាសាមួយទៅជាឬមកជាភាសាមួយ (ហៅត្រឹមតែ វាក្យបរិវត្តន៍ ក៏បាន)។
(ម.ព. ឧភយពង្ស)។
(ម.ព. ឧភយពាក្យ)។
(ម.ព. ឧភយពាក្យបរិវត្តន៍)។
(ព.កា. ប្រើជា ឧភយៈ, ឧភ័យ, ឧភយា, ឧភយោ, ឧភយំ ក៏បាន)។
មកពីភាសាសំស្ក្រឹត និងបាលី
From Sanskrit and Pali.
ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)