វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឫតុ

នាម· noun [រឹ-តុ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [រឹ-តុ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

រដូវ។ ប្រើជាបទសមាស។

អក្ខរាវិរុទ្ធឆ្លាស់៖ឫតុ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

រដូវ។ ប្រើជាបទសមាស។

២

សម័យក្នុងរដូវ, គ្រាដែលសមតាមរដូវ, ដែលមានទំនងស្រួល; សម័យធ្លាក់រដូវនៃស្ត្រី (ហៅថា ឫតុសម័យ ឬ ឧតុ ក៏បាន)។

៣

ការកំណត់តាមរដូវ; ធម្មតារបស់រដូវ (ហៅថា ឫតុនិយាម ឬ ឧតុ ក៏បាន)។

៤

ជំងឺដែលកើតព្រោះការប្រែឬផ្លាស់រដូវ។

៥

ស្ដេចរដូវ គឺរដូវស្លឹកឈើលាស់ (វសន្តរដូវ)។

៦

តំណរដូវ គឺវេលាត្រង់ចន្លោះរដូវពីមួយទៅមួយ, វេលាផ្លាស់រដូវ។

៧

អាហារដែលឆ្ងាញ់តាមរដូវ; ដំណើរឆ្ងាញ់ពិសាតាមរដូវ។

៨

ការងូតទឹកជម្រះខ្លួនក្នុងថ្ងៃដាច់រដូវ; ការងូតទឹកជម្រះកាយរបស់ស្ត្រីក្នុងវេលាដែលធ្លាក់រដូវរួចហើយឬក្នុងវេលាកន្លងមក ៤ថ្ងៃ អំពីថ្ងៃដែលមានរដូវជាដំបូងបំផុត (ងូតដើម្បីឱ្យកើតស្រីសួស្ដី, តាមលទ្ធិព្រាហ្មណ៍ឬលទ្ធិបុរាណ)។

ចំណាំការប្រើប្រាស់

(ម.ព. រដូវ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. ឧតុ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់