វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ឃ · ៩៦ ពាក្យ

វចនានុក្រម

ឃ្លង់

នាម[ឃ្លង់]

ឈ្មោះរោគកើតអំពីឈាមបណ្ដាលចេញមកដល់សាច់ស្បែកខាងក្រៅឱ្យមានសម្បុរក្រហមជាំដាំដុំៗ ពកផ្លែហើយប្រែទៅជាដំបៅ, បើថែរក្សាដាក់ថ្នាំមិនត្រូវ ក៏នឹងបណ្ដាលឱ្យកាន់តែខ្លាំងឡើង រហូតដល់កាច់ដៃជើងឱ្យក្រញឹងក្រញង់, ឃ្លង់នេះហៅថា ឃ្លង់ភ្លើង។ មានឃ្លង់មួយយ៉ាង ហៅថា ឃ្លង់ផេះ កើតបណ្ដាលឱ្យសាច់ស្បែករោលខ្លោចដុំៗ មិនបានដល់កាច់ដៃជើងដូចឃ្លង់ភ្លើងទេ។ មានឃ្លង់មួយយ៉ាងទៀតហៅថា ឃ្លង់ល្ពៅ បណ្ដាលឱ្យស្បែកឡើងសពពាលៗ នៅដៃជើង ឬ នៅមាត់, នៅថ្ងាស, នៅក្បាល។ មានឃ្លង់មួយយ៉ាងផ្សេងទៀត ហៅថា ឃ្លង់ដែក កើតនៅជើង, នៅដៃ បណ្ដាលឱ្យស្បែករឹងក្ដាំង ដល់យូរទៅប្រែជារបកពុកផុយ។

មើលអត្ថន័យ
មុនទំព័រ ៤ នៃ ៦បន្ទាប់