វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ខ័ន” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ខ័ឌ្គ។

ខ័ឌ្គ

នាម· noun [ខាត់]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ខាត់] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

គ្រឿងសស្ត្រាមួយប្រភេទ ផ្លែមានមុខទាំងពីរខាង មានសណ្ឋានដូចផ្លែលំពែង ប៉ុន្តែធំវែងជាងផ្លែលំពែង ដងខ្លីច្រើនជាងដងលំពែង មានស្រោមសម្រាប់ស៊កសៀតចង្កេះបាន ដោយមានខ្សែចងស្រាក់ភ្ជាប់នឹងស្រោមនោះ; ខ្មែរហៅគ្រឿងសស្ត្រានេះ តាមសំនៀងសៀមថា ខ័ន (ព្រះខ័នឬព្រះខាន់) ព្រោះសៀមសរសេរ ខររគ៍ (អ.ថ. ខា៎ន់) ដោយបំប្លែងអំពីពាក្យសំស្ក្រឹតថា ខឌ្គ។ យើងហៅថា ព្រះខ័ន យូរណាស់ហើយ :

អក្ខរាវិរុទ្ធឆ្លាស់៖ខ័នខាន់
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

គ្រឿងសស្ត្រាមួយប្រភេទ ផ្លែមានមុខទាំងពីរខាង មានសណ្ឋានដូចផ្លែលំពែង ប៉ុន្តែធំវែងជាងផ្លែលំពែង ដងខ្លីច្រើនជាងដងលំពែង មានស្រោមសម្រាប់ស៊កសៀតចង្កេះបាន ដោយមានខ្សែចងស្រាក់ភ្ជាប់នឹងស្រោមនោះ; ខ្មែរហៅគ្រឿងសស្ត្រានេះ តាមសំនៀងសៀមថា ខ័ន (ព្រះខ័នឬព្រះខាន់) ព្រោះសៀមសរសេរ ខររគ៍ (អ.ថ. ខា៎ន់) ដោយបំប្លែងអំពីពាក្យសំស្ក្រឹតថា ខឌ្គ។ យើងហៅថា ព្រះខ័ន យូរណាស់ហើយ :

ឧទាហរណ៍

“ព្រះខ័នរាជ្យ, មន្ទីរព្រះខ័ន ឬ ហោព្រះខ័ន។”

ចំណាំការប្រើប្រាស់

(យើងសរសេរជា ព្រះខាន់ ក៏បាន ប៉ុន្តែបើពួកកវីខ្មែរ ត្រូវការប្រើក្នុងការតែងកាព្យប្រើពាក្យ ខ័ឌ្គឬព្រះខ័ឌ្គ តាមសម្ផស្សកាព្យដែលចាប់ជួនគ្នាខ្លះវិញ ក៏អាចប្រើបាន ព្រោះយើងមានពាក្យ ខ័ឌ្គ ក្នុងវចនានុក្រមខ្មែររបស់ប្រទេសយើងហើយ យើងតែងកាព្យល្បងមើលថា ព្រហ្មទត្តមហាក្សត្រិយ៍ ទតឃើញព្រះខ័ឌ្គនៅដៃកុមារ ឈ្មោះទីឃាវុ ដូចនឹងប្រហារ លុះទ្រង់ជ្រាបការណ៍ ទើបក្សាន្តព្រះទ័យ ...ថ្លែងពីរឿងព្រះបាទព្រហ្មទត្តនិងទីឃាវុកុមារ ក្នុងទីឃាវុកុមារជាតក)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. ខឌ្គ ខគ្គ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់