ជម្ពូទ្វីប
Learner aid: noun · [ជំ-ពូ-ទ្វីប] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈ្មោះទ្វីបធំមួយ ដែលលោកកំណត់ហៅដោយមានដើមព្រីងធំសម្បើម ដុះនៅនាភ្នំសុមេរុជាគោលចារឹក ហៅថា ព្រីងប្រចាំទ្វីប, មានផ្លែធំៗ, កាលបើទុំជ្រុះចុះមក, លុះដល់រលួយទៅជាទឹកហូរច្រោះកើតជាស្ទឹងមួយហៅ ស្ទឹងជម្ពូ, កករដីក្បែរខាងទាំងពីរជ្រាបទឹកផ្លែព្រីងនោះ លុះត្រូវខ្យល់បក់យូរៗទៅក៏ខះស្ងួតក្លាយជាមាសវិសេសមួយយ៉ាងហៅថា មាសជម្ពូនទ (មាសជម្ពូនុទ)។ កាលពីក្នុងសម័យបុរាណលោកសំដៅចំពោះត្រង់មធ្យមប្រទេស (ឥណ្ឌា) ទាំងមូលហៅថា ជម្ពូទ្វីប ...។
