វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ត

ន. [ត]

តួព្យញ្ជនៈទី១៦នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី៤។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [t] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។

ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

តួព្យញ្ជនៈទី១៦នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី៤។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [t] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។

ឧទាហរណ៍

“”

២

ដែលជាលំដាប់ៗគ្នា, ដែលមានពី មួយទៅមួយ, ពីនេះ ទៅនោះ :

ឧទាហរណ៍

“ឮតពីគេមក, ឮតៗគ្នា, នាំតៗគ្នាមក; ផ្លូវតគ្នា ...។”

៣

រៀងពីនេះទៅ, តាំងពីនេះដរាបទៅ។

ឧទាហរណ៍

“”

៤

តាំងពីនោះរៀងមក។

ឧទាហរណ៍

“”

៥

ភ្ជាប់, ភ្ជាប់គ្នាឱ្យវែងតទៅទៀត :

ឧទាហរណ៍

“តដៃដែលបាក់, តខ្សែដែលដាច់, តខ្សែឱ្យវែង, តហប់ផ្ទះ ...។”

៦

ប្រឆាំង (ច្រើនប្រើភ្ជាប់នឹងពាក្យដទៃទៀត) :

ឧទាហរណ៍

“តដៃ, តតាំង, តទល់ ...។”

៧

ឆ្លើយឆ្លងសងសម្ដី, ជជែកសងពាក្យសម្ដីរកខុសត្រូវ។

ឧទាហរណ៍

“”

៨

ប្រណាំងប្រជែងសម្ដីដោយអាងភ័ស្ដុតាង, តពាក្យសម្ដី ឬ តដំណើរសេចក្ដីដោយមានក្រយាតំណាំង។

ឧទាហរណ៍

“”

៩

ដែលតស៊ូគ្នាតែមួយនិងមួយ; តែមួយនិងមួយឥតមានថែម :

ឧទាហរណ៍

“វាយតតួ, ចំបាប់តតួ, ដូរគោតតួ។”

១០

ប្រយុទ្ធគ្នា, ច្បាំងគ្នា, ចូលប្រឡូកគ្នា។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

1

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់