វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បណ្ឌុកម្ពលសិលា

នាម· noun [ប័ន-ឌុ-កាំ-ពៈ-លៈ-សិ-ឡា]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ប័ន-ឌុ-កាំ-ពៈ-លៈ-សិ-ឡា] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ថ្មមានសម្បុរដូចសំពត់កម្ពលលឿងទុំ; ជាឈ្មោះថ្មទិព្វជាអាសនៈនៃព្រះឥន្ទនាឋានត្រ័យត្រិង្សសួគ៌។ មានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថា កាលបើព្រះឥន្ទត្រូវការគង់កម្សាន្តមួយដងមួយកាលលើផ្ទៃថ្មទិព្វនេះ ផ្ទៃនៃសិលាសនៈនេះទ្រុឌផតចុះត្រឹមពាក់កណ្ដាលព្រះកាយ, កាលព្រះឥន្ទទ្រង់ក្រោកពីទីនេះ ផ្ទៃនៃអាសនៈនេះ ក៏ប៉ោងរាបស្មើដូចប្រក្រតីឡើងវិញ; កាលបើមានហេតុអ្វីមួយប្លែកគួរឱ្យព្រះឥន្ទរំពឹងមើល, ផ្ទៃនៃសិលាសនៈទិព្វនេះ ក៏រឹងក្ដៅឧណ្ហៗខុសពីកាលសព្វដងដែលឥតហេតុ, ព្រះឥន្ទក៏រំពឹងភ្លាមរកហេតុប្លែកនេះ, លុះជ្រាបហើយ ក៏ស្ដេចយាងចុះពីឋានត្រ័យត្រិង្សភ្លាមមកកាន់ឋានមនុស្សឆ្ពោះត្រង់ទីដែលព្រះអង្គត្រូវបំពេញករណីយកិច្ចនោះ; ឬជួនកាលទ្រង់មានព្រះបញ្ជាឱ្យវិស្សកម្មទេវបុត្រ ចុះមកបំពេញកិច្ចជាតំណាងព្រះអង្គ ...។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា., សំ. បាណ្ឌុកម្ពលឝិលា)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់