វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ប្រពន្ធ

នាម· noun [ប្រ-ពន់](ធៀបនឹង សំ.ប្រ + ពន្ធ; បា. ប+ ពន្ធ "ជាប់ជំពាក់, ចំពាក់ឆ្វាក់; ដែលចងរឹតរួត; ចំណងចងឆ្វាក់រឹតរួត")

Learner aid: noun · [ប្រ-ពន់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ស្ត្រីជាចំណងគូនឹងបុរស (ភរិយា)។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ស្ត្រីជាចំណងគូនឹងបុរស (ភរិយា)។

ឧទាហរណ៍

“(ព.កា.) មួយសោតព្រះពុទ្ធ ទេស្នាចំហុត ថារីភរិយា មានប្រាំពីរស្មោះ បួននោះចិត្តជា បីនោះមោហា ចិត្តខូចងាយដាយ។ ឯប្រពន្ធជា ឯកឈ្មោះមាតា- ភរិយាដូចម្ដាយ ឈឺឆ្អាលកូនខ្លួន រែងស្ងួនមិនណាយ មិននឹករសាយ ចិត្តចាំអាណិត។ កូនទុក្ខទោសម្ដេច ខ្សត់ក្រច្រើនតិច ខឹងខុសខូចចិត្ត ព្រាត់ប្រាសយូរលង់ ពុំបង់បែកចិត្ត គង់ចាំចិត្តគិត ឈឺឆ្អាលកូនស្មោះ។ ប្រពន្ធណាគាប់ ឈឺឆ្អាលប្ដីខ្ជាប់ ចិត្តចាំកាន់កោះ ដូចម្ដាយស្រឡាញ់ កូនពេញពីពោះ ហៅប្រពន្ធនោះ ថ្លៃឥតផ្ទឹមដល់។ ប្រពន្ធជាទ្វី ឈ្មោះហៅទាសី- ភរិយាដូចកល់ ខ្ញុំនឹងអម្ចាស់ ប្រើណាស់ខ្វាយខ្វល់ អាចអត់ទប់ទល់ ទម្ងន់បម្រើ។ មិនមានទំនេរ ទោះម្ចាស់វាយជេរ អត់ឱនស័រពើ តាមតែបង្គាប់ ប្រញាប់ចង់ធ្វើ ចិត្តពុំសើវ៉ើ ចៀសវាងក្រោធា។ ប្រពន្ធណាអត់ ឱនអង្គអំណត់ ខ្លាចប្ដីអាត្មា ដូចខ្ញុំនឹងម្ចាស់ ខ្លាចណាស់ធានា ប្រពន្ធនោះជា ប្រសើរសុខសូន្យ។ ប្រពន្ធជាត្រី ឈ្មោះភគិនី- ភរិយាដូចប្អូន ស្រឡាញ់បងពិត លំអិតលំអូន ទទួលដំបូន- មានមាត់ពាក្យបង។ ផ្ដាច់ផ្ដួលតែមួយ នឹងចងជាត្រួយ ចិត្តចាំបំណង ពំនាក់ពំនឹង ពាក់ពឹងប៉ុនប៉ង តែនឹងអង្គបង ឥតម៉ៃទីទៃ។ ប្រពន្ធណាចូល នឹងប្ដីមួយមូល- ចិត្តជាប់អាល័យ ដូចប្អូននឹងបង ចាំចងអាស្រ័យ ប្រពន្ធនោះថ្លៃ មធ្យមពេកពិត។ ប្រពន្ធចត្វា ឈ្មោះហៅសខា- ភរិយាដូចមិត្រ- សំឡាញ់ស្រឡាញ់ អស់អញពេកពិត ស្មើខ្លួនស្មើចិត្ត ស្ម័គ្រស្មោះចិន្តា។ បើមិត្រទៅបាត់ ស្ងប់ស្ងួតមុខមាត់ ទុក្ខទន់ទយា ឃើញមុខមកបាន ចិត្តក្សាន្តសោះសា ស្រស់ស្រួលភក្ដ្រា និរទុក្ខសោកសៅ។ ប្រពន្ធណាចិត្ត ស្រឡាញ់ប្ដីពិត គ្មានក្នុងគ្មានក្រៅ ដូចមិត្រនិងមិត្រ ចងចិត្តជាប់នៅ ប្រពន្ធនោះហៅ ឧត្តមក្រមាន។ សម្ដែងភរិយា ទាំងបួនសឹងជា ក្រស្រីធ្វើបាន បើស្រីណាគិត ផ្ចង់ចិត្តសន្តាន ស្រឡាញ់ប្ដីប្រាណ ដូចធម៌ទេស្នា។ លោកថាស្រីនោះ ឮកេរ្តិ៍ពីរោះ ទួទៅនានា បើអស់ជីវិត នៅឋិតសួគ៌ា ចៀសចាកចតុរា- បាយបាបទុក្ខភ័យ។ ប្រពន្ធពុំជា ឈ្មោះវធកា- ភរិយាដូចនៃ សត្រូវចាំចង ទោសផងសព្វថ្ងៃ ប្រពន្ធចង្រៃ ប្ដីមានតែទុក្ខ បើប្ដីខុសចិត្ត វាគ្មានអាណិត ខេរខឹងច្រអុក ចាំចងទោសប្ដី ស្រដីកិកកុក ឱ្យមាត់ឱ្យមុខ វាសវាងវ្ហោះវ្ហើយ។ សុខទុក្ខសាំទាំ វាមើលបំណាំ នៅស្ងៀមព្រងើយ ពុំជួយទុក្ខភ័យ ដោះដៃកន្តើយ ស្លាប់ដោយរស់ដោយ គ្មានចិត្តមេត្រី។ ចោរីភរិយា ប្រពន្ធពុំជា លបលួចទ្រព្យប្ដី គ្មានចិត្តករុណា មេត្តាប្រណី របស់ទ្រព្យអ្វី លក់ចាយអស់ធួន។ អយ្យាភរិយា ប្រពន្ធពុំជា តម្កើងតែខ្លួន ចេះតែប្រើប្ដី ឥតបីមានស្ងួត ធ្វើឫកណាំនួន ទុកប្ដីដូចខ្ញុំ។ ប្រពន្ធទាំងបី ធ្លាក់ទៅអវិចី រងទុក្ខដំណំ ក្នុងខ្ទះភ្លើងក្ដៅ យូរនៅក្រៀមក្រំ ព្រោះចិត្តខ្លួនធំ ជាងប្ដីអាត្មា។ ឯប្រពន្ធបួន- មុខនោះគួរស្ងួន យកជាភរិយា នឹងកើតរបស់ កេរ្តិ៍យសសក្ដា ថ្កើងពូជពង្សា សោយសុខថេរឋិត។ សម្ដែងបរិយាយ ភរិយាទាំងឡាយ ប្រាំពីរចរិត ទាំងជួទាំងជា ពណ៌នាពោលពិត ចែងចប់ពិនិត្យ តាមអត្ថគាថា។៚។”

ចំណាំការប្រើប្រាស់

(អ្នកមានព្យាយាម, បើពេញចិត្តចំពោះព្រះរាជនិពន្ធនេះ, គួរទន្ទេញឱ្យចាំមាត់, ឬបង្គាប់កូនចៅតូចៗ ឱ្យទន្ទេញចាំស្ទាត់ ហើយឱ្យនាំគ្នាសូត្ររឿយៗ ដើម្បីរំលឹកគ្នាក្នុងគ្រួសារ ក៏ជាការប្រពៃណាស់។ ម.ព. ប្ដី ផង)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

(ធៀបនឹង សំ.ប្រ + ពន្ធ; បា. ប+ ពន្ធ "ជាប់ជំពាក់, ចំពាក់ឆ្វាក់; ដែលចងរឹតរួត; ចំណងចងឆ្វាក់រឹតរួត")

ប្រភពក្នុងវចនានុក្រម៖ (ធៀបនឹង សំ.ប្រ + ពន្ធ; បា. ប+ ពន្ធ "ជាប់ជំពាក់, ចំពាក់ឆ្វាក់; ដែលចងរឹតរួត; ចំណងចងឆ្វាក់រឹតរួត")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់