វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មហាកច្ចាយនៈ

នាម· noun [មៈ-ហា-ក័ច-ចា-យ៉ៈ-ណៈ]មកពីភាសាបាលី

Learner aid: noun · [មៈ-ហា-ក័ច-ចា-យ៉ៈ-ណៈ] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

នាមព្រះមហាថេរមួយអង្គក្នុងពុទ្ធសម័យ (រាប់ចូលក្នុងពួកអសីតិមហាសាវ័ក, ព្រះសម្មាសម្ពុទ្ធទ្រង់លើកសរសើរថា ជាអ្នកប៉ិនប្រសប់ខាងការសម្ដែងសេចក្ដីសង្ខេបឱ្យពិស្ដារទូលាយបាន)។ មានព្រះមហាថេរមួយអង្គផ្សេងទៀតមាននាមថា មហាកច្ចាយនៈ ដែរ កើតនៅក្នុងក្រុង មថុរា រដ្ឋសុរសេន (ប្រទេសឥណ្ឌាខាងត្បូង ដែលហៅថា រដ្ឋអវន្តិ ក្នុងសម័យបុរាណ) ព្រះមហាកច្ចាយនត្ថេរអង្គនេះបានតែងវេយ្យាករណ៍ជាភាសាបាលីមួយគម្ពីរឈ្មោះ មូលកច្ចាយន ព្រមទាំងមេសូត្រជាគោលផងហៅថា កច្ចាយនសូត្រ ក្នុងពុទ្ធសតវត្សរ៍ទី១១គ្រិស្តសតវត្សរ៍ទី៦, ជាវេយ្យាករណ៍បាលីចាស់ជាងវេយ្យាករណ៍បាលីឯទៀត, សម្រាប់ឱ្យកុលបុត្ររៀនសូត្ររហូតមកដល់សម័យយើងសព្វថ្ងៃនេះ។

អក្ខរាវិរុទ្ធឆ្លាស់៖មូល
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

នាមព្រះមហាថេរមួយអង្គក្នុងពុទ្ធសម័យ (រាប់ចូលក្នុងពួកអសីតិមហាសាវ័ក, ព្រះសម្មាសម្ពុទ្ធទ្រង់លើកសរសើរថា ជាអ្នកប៉ិនប្រសប់ខាងការសម្ដែងសេចក្ដីសង្ខេបឱ្យពិស្ដារទូលាយបាន)។ មានព្រះមហាថេរមួយអង្គផ្សេងទៀតមាននាមថា មហាកច្ចាយនៈ ដែរ កើតនៅក្នុងក្រុង មថុរា រដ្ឋសុរសេន (ប្រទេសឥណ្ឌាខាងត្បូង ដែលហៅថា រដ្ឋអវន្តិ ក្នុងសម័យបុរាណ) ព្រះមហាកច្ចាយនត្ថេរអង្គនេះបានតែងវេយ្យាករណ៍ជាភាសាបាលីមួយគម្ពីរឈ្មោះ មូលកច្ចាយន ព្រមទាំងមេសូត្រជាគោលផងហៅថា កច្ចាយនសូត្រ ក្នុងពុទ្ធសតវត្សរ៍ទី១១គ្រិស្តសតវត្សរ៍ទី៦, ជាវេយ្យាករណ៍បាលីចាស់ជាងវេយ្យាករណ៍បាលីឯទៀត, សម្រាប់ឱ្យកុលបុត្ររៀនសូត្ររហូតមកដល់សម័យយើងសព្វថ្ងៃនេះ។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់