វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ដែលមានសម្ផស្សត្រជាក់ខ្លាំងបណ្ដាលឱ្យជ្រួតជ្រាបព្រឺសាច់ព្រឺរោម :

ឧទាហរណ៍

“ខែរងា, រដូវរងា។”

២

ទទួលសម្ផស្សត្រជាក់ខ្លាំង បណ្ដាលឱ្យត្រូវការសម្ផស្សក្ដៅជួយការពារឱ្យកក់ក្ដៅ :

ឧទាហរណ៍

“អ្នកមិនសូវរងាទេឬ? ខ្ញុំរងាណាស់។”

៣

(ព.ប្រ.) ភ័យបារម្ភខ្លាចសត្រូវ ព្រោះឥតទីពំនាក់ឬព្រោះមិនមានគ្រឿងការពារ :

ឧទាហរណ៍

“តាំងពីដួចរាជការចាត់ឱ្យមានមណ្ឌលនីតិកម្មមកនៅជិតភូមិយើងៗ បានកក់ក្ដៅមិនរងាដូចពីដើម។”

៤

អាកាសដែលបណ្ដាលឱ្យត្រជាក់ខ្លាំង ព្រឺសាច់ព្រឺរោម :

ឧទាហរណ៍

“យប់នេះមានរងាច្រើនជាងយប់ម្សិល។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់