វចនា.
វចនានុក្រមខ្មែរវចនានុក្រម

លាក់កន្សែង

នាម· noun [លាក់-កន់-សែង]

Learner aid: noun · [លាក់-កន់-សែង]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយក្មេងច្រើននាក់អង្គុយដំកង់ទល់មុខគ្នា ក្មេងម្នាក់ឆ្មូលកន្សែងកាន់ដើរក្រឡឹងជុំវិញ ដើម្បីលបដាក់កន្សែងលាក់ពីក្រោយខ្នងក្មេងណាម្នាក់, ហាមផ្ដាច់មិនឱ្យអ្នកអង្គុយដំកង់ងាកមើលក្រោយ ឬយកដៃស្ទាបពីក្រោយឡើយ, បើក្មេងដែលគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងទេ, លុះអ្នកលាក់កន្សែងដើរក្រឡឹងម្ដងទៀត មកដល់ត្រូវចាប់កន្សែងគក់ខ្នងក្មេងនោះមួយដៃហើយមានអំណាចត្រូវកាន់កន្សែងដើរក្រឡឹងលាក់តទៅទៀត; ប៉ុន្តែបើដឹងហើយលូកចាប់យកកន្សែងបានមុនគេមកដល់, ត្រូវក្រោកឡើងភ្លាមកាន់កន្សែងដើរក្រឡឹងលាក់តាមចិត្តទៅ; ឯអ្នកដែលលាក់កន្សែងមុននោះត្រូវមកអង្គុយដំកង់ជាមួយនឹងគេរាល់គ្នាវិញ ត្រង់កន្លែងអ្នកដែលក្រោក :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយក្មេងច្រើននាក់អង្គុយដំកង់ទល់មុខគ្នា ក្មេងម្នាក់ឆ្មូលកន្សែងកាន់ដើរក្រឡឹងជុំវិញ ដើម្បីលបដាក់កន្សែងលាក់ពីក្រោយខ្នងក្មេងណាម្នាក់, ហាមផ្ដាច់មិនឱ្យអ្នកអង្គុយដំកង់ងាកមើលក្រោយ ឬយកដៃស្ទាបពីក្រោយឡើយ, បើក្មេងដែលគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងទេ, លុះអ្នកលាក់កន្សែងដើរក្រឡឹងម្ដងទៀត មកដល់ត្រូវចាប់កន្សែងគក់ខ្នងក្មេងនោះមួយដៃហើយមានអំណាចត្រូវកាន់កន្សែងដើរក្រឡឹងលាក់តទៅទៀត; ប៉ុន្តែបើដឹងហើយលូកចាប់យកកន្សែងបានមុនគេមកដល់, ត្រូវក្រោកឡើងភ្លាមកាន់កន្សែងដើរក្រឡឹងលាក់តាមចិត្តទៅ; ឯអ្នកដែលលាក់កន្សែងមុននោះត្រូវមកអង្គុយដំកង់ជាមួយនឹងគេរាល់គ្នាវិញ ត្រង់កន្លែងអ្នកដែលក្រោក :

ឧទាហរណ៍

“លេងលាក់កន្សែង (ច្រើនលេងតែក្នុងវេលាយប់, ជាល្បែងហាត់បង្វឹកស្មារតីឱ្យវៃ)។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់