វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“វារាណសី” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ពារាណសី។

ពារាណសី

នាម· noun [ពា-រា-ណៈ-សី]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ពា-រា-ណៈ-សី] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះក្រុងមួយក្នុងដែនកាសី (ប្រទេសឥណ្ឌា) តាំងនៅនាត្រើយខាងឆ្វេង (ខាងកើត) នៃទន្លេគង្គាជាយូរអង្វែងណាស់ហើយ មិនដែលរុះរើទៅណាឡើយ, ជាក្រុងមានឈ្មោះប្រាកដក្នុងគម្ពីរខាងពុទ្ធសាសនា, តែក្នុងសម័យសព្វថ្ងៃនេះក្លាយឈ្មោះជា បេណរ៉េស ឬ បេណរ៉ែស (ហៅតាមឈ្មោះក្នុងផែនទីលោក)។ បានជាក្រុងនេះមានឈ្មោះថា វារាណសី ឬ ពារាណសី ដូច្នេះ ពីព្រោះមានទឹកស្ទឹងឈ្មោះ វរុណ (វ > ព ជា ពរុណ) និងស្ទឹង អសិ ហូរចូលមកក្នុងទន្លេ គង្គា (Gange) នាវស្សានរដូវ (ទឹកហូរខ្លាំង) មកទល់មុខគ្នាត្រង់ចន្លោះប៉ែកខាងត្បូង (ជាព្រះរាជវាំង) និងប៉ែកខាងជើង (ជាទីផ្សារធំទូលាយ) នៃក្រុងនេះ (វរុណ ឬ ពរុណ + អសិ > វារាណសី ឬ ពារាណសី (ក្នុងរដ្ឋកាសី) :

អក្ខរាវិរុទ្ធឆ្លាស់៖វារាណសី
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឈ្មោះក្រុងមួយក្នុងដែនកាសី (ប្រទេសឥណ្ឌា) តាំងនៅនាត្រើយខាងឆ្វេង (ខាងកើត) នៃទន្លេគង្គាជាយូរអង្វែងណាស់ហើយ មិនដែលរុះរើទៅណាឡើយ, ជាក្រុងមានឈ្មោះប្រាកដក្នុងគម្ពីរខាងពុទ្ធសាសនា, តែក្នុងសម័យសព្វថ្ងៃនេះក្លាយឈ្មោះជា បេណរ៉េស ឬ បេណរ៉ែស (ហៅតាមឈ្មោះក្នុងផែនទីលោក)។ បានជាក្រុងនេះមានឈ្មោះថា វារាណសី ឬ ពារាណសី ដូច្នេះ ពីព្រោះមានទឹកស្ទឹងឈ្មោះ វរុណ (វ > ព ជា ពរុណ) និងស្ទឹង អសិ ហូរចូលមកក្នុងទន្លេ គង្គា (Gange) នាវស្សានរដូវ (ទឹកហូរខ្លាំង) មកទល់មុខគ្នាត្រង់ចន្លោះប៉ែកខាងត្បូង (ជាព្រះរាជវាំង) និងប៉ែកខាងជើង (ជាទីផ្សារធំទូលាយ) នៃក្រុងនេះ (វរុណ ឬ ពរុណ + អសិ > វារាណសី ឬ ពារាណសី (ក្នុងរដ្ឋកាសី) :

ឧទាហរណ៍

“កាលណោះ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសីរដ្ឋកាសី ...; ព្រះសក្យមុនីសម្ពុទ្ធទ្រង់សម្ដែងព្រះធម្មចក្កជាបឋមទេសនារបស់ព្រះអង្គនាឥសិបតនមិគទាយវ័នជិតក្រុងពារាណសីប្រោសបញ្ចវគ្គិយភិក្ខុ … (ក្រុងនេះឋិតនៅក្បែរច្រាំងទន្លេគង្គា ប៉ែកខាងឆ្វេង គឺប៉ែកខាងកើត)។”

ចំណាំការប្រើប្រាស់

1

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. វារាណសី ឬ វរាណសី)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់