វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឡប់ឡែ

នាម· noun [ឡប់-ឡែ](ស. ហ្លប អ.ថ. ហ្លុប "គេច, មិនឱ្យចួប បំបាំង កំបាំង ជិត, បិទជិត" + ឡែ "មើល, រមិលមើល")

Learner aid: noun · [ឡប់-ឡែ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

របាំងបញ្ឈរដាក់បាំងមាត់ទ្វារជាដើមមិនឱ្យក្រឡេកមើលឃើញទៅក្នុងឬទៅក្រៅ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

របាំងបញ្ឈរដាក់បាំងមាត់ទ្វារជាដើមមិនឱ្យក្រឡេកមើលឃើញទៅក្នុងឬទៅក្រៅ :

ឧទាហរណ៍

“ឡប់ឡែបាំងមាត់ទ្វារ, អង្គុយក្នុងឡប់ឡែ។”

២

អ្វីៗដែលគេប្រើសម្រាប់លាក់បាំង បង្វែងដាន ដោះសាជាដើម; ដែលត្រឡប់ត្រឡិន សាចុះសាឡើង(ចំពោះពាក្យសម្ដី ក្នុងន័យដូចខាងដើម) :

ឧទាហរណ៍

“យកបញ្ហានេះមកធ្វើជាឡប់ឡែ។”

៣

មិនច្បាស់លាស់ ច្របូកច្របល់ ត្រឡប់ត្រឡិន :

ឧទាហរណ៍

“និយាយឡប់ឡែ, ឆ្កួតឡប់ឡែ, សម្ដីឡប់ឡែ។”

៤

ល្បាយស៊ីម៉ងត៍និងខ្សាច់ស្ងួត :

ឧទាហរណ៍

“វិធីចាក់សាបនិងវិធីឡប់ឡែគឺខុសគ្នា។”

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

(ស. ហ្លប អ.ថ. ហ្លុប "គេច, មិនឱ្យចួប បំបាំង កំបាំង ជិត, បិទជិត" + ឡែ "មើល, រមិលមើល")

ប្រភពក្នុងវចនានុក្រម៖ (ស. ហ្លប អ.ថ. ហ្លុប "គេច, មិនឱ្យចួប បំបាំង កំបាំង ជិត, បិទជិត" + ឡែ "មើល, រមិលមើល")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់