វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឡើយ

គុណកិរិយា· adverb [ឡើយ]

Learner aid: adverb · [ឡើយ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ជាដាច់ខាត។ ពាក្យសម្រាប់ប្រើរៀងខាងចុងពាក្យបដិសេធ កុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥតអង្គឺមាន, ...ដូចជា :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ជាដាច់ខាត។ ពាក្យសម្រាប់ប្រើរៀងខាងចុងពាក្យបដិសេធ កុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥតអង្គឺមាន, ...ដូចជា :

ឧទាហរណ៍

“កុំឡើយ, កុំឱ្យឡើយ; គ្មានអ្វីសោះឡើយ, ពុំបានឡើយ; មិនដែលឃើញឡើយ; អង្គឺខ្ញុំឡើយ (ព.បុ.) ឥតមានអ្នកណាម្នាក់ទៅឡើយ; ឥតអង្គឺមានឡើយ។”

២

(ព.កា.) ទេណា, សោះណា។

៣

(ព.បុ.) ពាក្យជា និទ្ធារណៈ គឺដកយកពីក្នុងចំនួនមកនិយាយ) បណ្ដា, ជំនុំ, លាំ :

ឧទាហរណ៍

“ខ្ញុំមានកូនប្រាំនាក់សុទ្ធតែប្រុស, ឡើយនីលែងកូនទាំងនោះ កូនម្នាក់មិនចេះអក្សរ។”

៤

សោះហោង :

ឧទាហរណ៍

“(ព.កា.) រីពាក្យកាព្យថា ឡើយនៃ, ឡើយណា និងពាក្យឡើយហោង កវីប្រើផ្សំកុំឱ្យចួនឆ្គង បើឱ្យហ្មត់ហ្មង គួរកុំសូវប្រើ។”

ចំណាំការប្រើប្រាស់

(សម័យឥឡូវមិនដែលប្រើ, ប្រើញឹកញយតែពាក្យ បណ្ដា; ឯពាក្យ ជំនុំ ប្រើរង្វើលៗ ដូចជា នារី ២០ នាក់នាំគ្នាទៅងូតទឹកទន្លេ, បណ្ដានារីទាំង ២០ នាក់នោះ, ក្រពើគោះម្នាក់ស្លាប់ទៅ, នារី ១៩ នាក់ត្រឡប់មកផ្ទះវិញ ដោយសំណោកខ្លាំងក្រៃ ព្រោះអាឡោះអាល័យនាងដែលស្លាប់ បណ្ដា នេះជា និទ្ធារណៈ ប្រើជាជំនួស ឡើយនីលែង និង ជំនុំ, លាំ ដែលបុរាណធ្លាប់ប្រើ ព.វ. កុំប្រើ ក្នុងបណ្ដា, ក្នុងជំនុំ, ក្នុងលាំ, ក្នុងឡើយនីលែង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់