វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ឧទេន” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ហត្ថិលិង្គ។

ហត្ថិលិង្គ

នាម· noun [ហ័ត-ថិ-លឹង]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ហ័ត-ថិ-លឹង] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សត្វបក្សីមួយប្រភេទមាឌធំសម្បើមមានរូបសណ្ឋានស្រដៀងនឹងដំរីមានចំពុះមានក្រញាំជើងធំមាំមានចំអេងស្លាបធំវែងអាចឆាបឆក់សត្វធំៗមានម្រឹគជាដើមយកធ្វើជាចំណីរបស់វាបាន មានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្ត។ វាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថាសត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទបរន្តបៈវានាំយកព្រះនាងទៅដាក់លើប្រគាបឈើព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រគឺឧទេនកុមារដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតាមានព្រះកិត្តិនាមថាព្រះបាទឧទេនទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃមានល្បីក្នុងផ្ទៃរឿងនិទានជាប់មានជាប្រពៃណីឱ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិកយកព្រះបរមនាមនោះ មកតាំងជាឋានន្តរ គឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យក្នុងរជ្ជកាលសម័យបុរាណមានពាក្យថាឧទេនៗមានភក្ដីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ ឃើញថាក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន (ប្រើជា ហត្ថីលិង្គ ឱ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន)។

អក្ខរាវិរុទ្ធឆ្លាស់៖ឧទេនហត្ថីលិង្គ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

សត្វបក្សីមួយប្រភេទមាឌធំសម្បើមមានរូបសណ្ឋានស្រដៀងនឹងដំរីមានចំពុះមានក្រញាំជើងធំមាំមានចំអេងស្លាបធំវែងអាចឆាបឆក់សត្វធំៗមានម្រឹគជាដើមយកធ្វើជាចំណីរបស់វាបាន មានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្ត។ វាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថាសត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទបរន្តបៈវានាំយកព្រះនាងទៅដាក់លើប្រគាបឈើព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រគឺឧទេនកុមារដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតាមានព្រះកិត្តិនាមថាព្រះបាទឧទេនទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃមានល្បីក្នុងផ្ទៃរឿងនិទានជាប់មានជាប្រពៃណីឱ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិកយកព្រះបរមនាមនោះ មកតាំងជាឋានន្តរ គឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យក្នុងរជ្ជកាលសម័យបុរាណមានពាក្យថាឧទេនៗមានភក្ដីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ ឃើញថាក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន (ប្រើជា ហត្ថីលិង្គ ឱ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. <ហត្ថី "ដំរី" + លិង្គ "ភេទ, បែបភាព"; សំ. ហស្តិន៑ > ហស្ដី + លិង្គ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់