ឯក
Learner aid: noun · [អែក]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ប្រដាប់មួយប្រភេទមានដងសណ្ឋានស្រដៀងនឹងដងធ្នូ ប៉ុន្តែតូចរៀវ មានស្លាបតែមួយ មានសាយ, សម្រាប់ដាក់ស៊កភ្ជាប់នៅក្បាលខ្លែងព្នង, លាន់ឮសូរសព្ទឆ្លើយរងំ ដោយកម្លាំងខ្យល់ប៉ះត្រូវ :
Learner aid: noun · [អែក]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ប្រដាប់មួយប្រភេទមានដងសណ្ឋានស្រដៀងនឹងដងធ្នូ ប៉ុន្តែតូចរៀវ មានស្លាបតែមួយ មានសាយ, សម្រាប់ដាក់ស៊កភ្ជាប់នៅក្បាលខ្លែងព្នង, លាន់ឮសូរសព្ទឆ្លើយរងំ ដោយកម្លាំងខ្យល់ប៉ះត្រូវ :
ប្រដាប់មួយប្រភេទមានដងសណ្ឋានស្រដៀងនឹងដងធ្នូ ប៉ុន្តែតូចរៀវ មានស្លាបតែមួយ មានសាយ, សម្រាប់ដាក់ស៊កភ្ជាប់នៅក្បាលខ្លែងព្នង, លាន់ឮសូរសព្ទឆ្លើយរងំ ដោយកម្លាំងខ្យល់ប៉ះត្រូវ :
“យប់មិញគេបង្ហើរខ្លែងបួនប្រាំឮតែសូរឯកឆ្លើយគ្នារងំ (ហៅ ឯកខ្លែង ក៏បាន)។”
ឈ្មោះឯកខ្លែងមួយប្រភេទ មានតែស្លាបភ្ជាប់ឥតសាយ ធ្វើដោយស្លឹករឹតសកឱ្យស្ដើង ចងភ្ជាប់នឹងចុងដងឮសូររនង៉ាវៗ។
មួយ; ម្នាក់។
ដែលមានតែមួយឬតែម្នាក់, ឥតមានពីរ, ឥតពីរ; ទីមួយ, លេខមួយ; ឧត្តម, ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ, ប្រសើរផុត; លើសលែង, លើសលន់, កន្លង; ចម្បង; សំខាន់; ដែលដាច់គេ, បណ្ដាច់; ផុត, បំផុត; ស្រស់, ឆើត; ឆ្នើម; ថ្លៃថ្លា; ឥតមានប្រៀប; ដែលតែម្ដង; ដែលព្រមគ្នា :
“(ព.កា.) ប្រើជា ឯកា, ឯកោ, ឯកំ ក៏បាន, ដូចជា ឯកោ-ឯកានិងឯកំ កវីសម្រាំងតែងកាព្យា ដូចកាព្យថាឯកោរាជា ឯកាទេវីរដ្ឋឯកំ ទាំងបីពាក្យនេះសុទ្ធតែឯក ឥតមានចម្លែកឱ្យភ័ន្តភាំង ប្រើតាមជើងកាព្យចួនមិនគាំង ឯកោឯកំឬឯកា។”
ជាទីមួយ :
“ទុកជាឯកទុកថាជាទីមួយឬជាលេខមួយ។”
ប្រសើរបំផុត។
ល្អផុត។
សម្រាប់ទីមួយ ឬតំណែងទីមួយ :
“មន្ត្រីសម្រាប់ឯក។”
ដំណើរជ្រួលជ្រើមព្រមគ្នា។
ដំណើរតាំងនៅមូលស្លុងក្នុងអារម្មណ៍តែមួយ, ដំណើរមូលចិត្តស្លុងក្នុងអារម្មណ៍តែមួយ (ហៅ ឯកគ្គតាចិត្ត ក៏បាន)។
ភ្នែកតែម្ខាង; អ្នកដែលមានភ្នែកតែម្ខាង (ខ្វាក់ម្ខាង)។
(ម.ព. ឯកចក្ខុ)។
ការត្រាច់ឬដើរម្នាក់ឯង។
(ម.ព. ឯកចារិន)។
អ្នកដែលត្រាច់ឬដើរតែម្នាក់ឯង។
(ម.ព. ឯកចារិន)។
(ម.ព. ឯកចារិន)។
ចិត្តមួយ; គំនិតតែមួយ; គំនិតត្រូវគ្នាតែមួយ; អ្នកដែលមានគំនិតត្រូវគ្នាតែមួយ :
“ពួកឯកចិត្ត ពួកអ្នកត្រូវគំនិតគ្នា។”
ស្រេចនឹងចិត្ត, សេរី, សេរីភាព :
“មនុស្សឯកចិត្ត, នៅស្រណុកឯកចិត្ត, មនុស្សស្រណុកឯកចិត្ត។”
ដែលមានស្វេតច្ឆត្រតែមួយ គឺមានក្សត្រិយ៍ទ្រង់រាជ្យតែមួយព្រះអង្គ មានរាជានុភាពពេញទី :
“ប្រទេសឯកច្ឆត្រ ប្រទេសឯករាជ្យ។”
ជាតិមួយ, មួយជាតិ (កំណើតមួយ)។
(ម.ព. ឯកធ្យាស្រ័យ)។
អ្វីៗដែលគេត្រូវឱ្យចំពោះតែបុគ្គលម្នាក់ :
“របស់ឯកទត្ត។”
ដែលមានទិដ្ឋិត្រូវគ្នា; អ្នកដែលមានសេចក្ដីយល់ឃើញត្រូវគ្នា។
ថ្ងៃមួយ, មួយថ្ងៃ; ពាក្យសន្មតហៅសន្លឹកក្រដាសដែលមានចុះថ្ងៃខែ សម្រាប់មើលបានតែមួយថ្ងៃៗ ហើយត្រូវបើកបកសន្លឹកថ្ងៃដែលកន្លងផុតទៅនោះចោលចេញ ក្នុងមួយថ្ងៃមួយសន្លឹករៀងរាល់ថ្ងៃ ដើម្បីនឹងមើលថ្ងៃខែតៗគ្នាជាលំដាប់ទៅ :
“មើលឯកទិន, ទិញឯកទិន។”
ទុក្ខត្រូវគ្នា; អ្នកដែលមានទុក្ខត្រូវគ្នា។
កូនស្រីតែមួយ។
អធ្យាស្រ័យត្រូវគ្នា; អ្នកដែលមានអធ្យាស្រ័យត្រូវគ្នា។
ឈ្មោះត្រូវគ្នា; អ្នកដែលមាននាមត្រូវគ្នា។
ដែលរស់ដោយសារអាហារដូចគ្នា :
“សត្វលោកទាំងអស់ជាឯកនាម ព្រោះសុទ្ធតែរស់ដោយសារអាហារដូចគ្នា។”
ដែលមានដំណើរគឹកកងឬកងរំពងតែមួយ, ដែលមានសូរសព្ទកងរំពងរួមគ្នាតែមួយ :
“សម្រែកហ៊ោឯកនិន្នាទ។”
ដូចគ្នានឹង ឯកចក្ខុ។
(ម.ព. ឯកនេត្ត)។
ន័យមួយ; ដែលមានន័យតែមួយ, មានន័យត្រូវគ្នា :
“សេចក្ដីនេះជាឯកន័យ; ពាក្យទាំងនេះជាឯកន័យ។”
ដែលសុទ្ធតែសុខយ៉ាងក្រៃលែង។
ដែលសុទ្ធតែសុខ។
ផ្លូវឬគន្លងតែមួយ, ដែលមានផ្លូវឬគន្លងតែមួយ; ដែលមានផ្លូវឬលំអានត្រូវគ្នា។
បទមួយ; ដែលមានបទតែមួយ។
ផ្លូវជើង។
(ម.ព. ឯកបទិក)។
បុគ្គលស្រួចឆ្នើម។
កូនប្រុសតែមួយ។
(ម.ព. ឯកបុត្ត)។
បុរសប្រសើរផុត។
ប្រហារតែម្ដង។ ដំណើរព្រមគ្នា, ស្មើគ្នា :
“នាំគ្នាចូលចោមចាប់ជាឯកប្បហារ; រត់ខ្នាប់ជាឯកប្បហារ។”
(ម.ព. ឯកប្បហារ)។
(ម.ព. ឯកវណ្ណ)។
(ម.ព. ឯកភក្ដី)។
សេចក្ដីស្រឡាញ់ស្មោះរួមចិត្តគំនិតគ្នាចំពោះទៅលើបុគ្គលម្នាក់; ដែលមានភក្ដីចំពោះទៅលើបុគ្គលម្នាក់ :
“អាណាប្រជាជនទាំងអស់ត្រូវមានចិត្តស្មោះស្ម័គ្រឯកភក្ដីចំពោះព្រះបរមក្សត្រិយ៍របស់ខ្លួន។”
អ្នកដែលបរិភោគភោជនាហារក្នុងមួយថ្ងៃ (មួយថ្ងៃមួយយប់) តែម្ដង; (ព.ពុ.) ចំពោះអ្នកដែលបរិភោគមួយថ្ងៃម្ដង ក្នុងវេលាពីព្រឹកទល់នឹងថ្ងៃត្រង់)។
(ម.ព. ឯកភត្តិក)។
(ម.ព. ឯកភត្តិក)។
ភរិយាទីមួយ, ភរិយាធំ, ប្រពន្ធដើម (ហៅ ឯកបត្នី ក៏បាន)។
ចំណែកមួយ, មួយចំណែក។
ភោជនតែមួយមុខ។
(ម.ព. ឯកភត្តិក)។
(ម.ព. ឯកភត្តិក)។
(ម.ព. ឯកភត្តិក)។
(ម.ព. ឯកភក្ដី)។
ផ្លូវមួយ។
គំនិតតែមួយ; អ្នកដែលមានគំនិតត្រូវគ្នា។
(ម.ព. ឯកមគ្គ)។
មួយខែ។
(ម.ព. ឯកមតិ)។
(ម.ព. ឯករាត្រី)។
រសតែមួយ; ដែលមានរសត្រូវគ្នា :
“ទឹកមហាសមុទ្រជាឯករស; វិមុត្តិសុខជាឯករស។”
ស្តេចឯក; ដែលមានស្តេចសោយរាជ្យឬអ្នកគ្រប់គ្រងប្រទេសមួយមិនជាចំណុះប្រទេសណា។
មួយយប់។
ដែលមានរូបដូចគ្នា។
លាភឯក; លាភចំពោះតែបុគ្គលម្នាក់ ឬលាភដែលត្រូវបានតែម្ដងប៉ុណ្ណោះ។
ព័ណ៌ឯក; ព័ណ៌តែមួយ; ដែលមានព័ណ៌ឬសម្បុរដូចគ្នា។
សព្ទដែលលុបទុកឱ្យនៅសល់តែមួយ; ហៅ ឯកសេសន័យ ក៏បាន (ព.វ. សំ.បា.)។
ស័ក្ដិស្មើគ្នា; ដែលមានស័ក្ដិស្មើគ្នា :
“មន្ត្រីឯកស័ក្ដិ។”
ព្រះអរហន្តប្រសើរឯក ឬព្រះអរហន្តប្រសើរបំផុត :
“(ព.កា.) និយាយពីបុគ្គល ១០ ប្រភេទដែលជនពុំត្រូវប្រទូស្តថា ព្រះពុទ្ធព្រះបច្ចេក និងឯកអគ្គារហា អគ្គសាវវិកា និងមាតាបិតាផង។ គ្រូនិងសាស្ត្រាចារ្យ និងទាយកឥតមោះហ្មង និងអ្នកទេស្នាផង កុំយង់ឃ្នងឆ្គងប្រមាថ។ បុគ្គលទាំងដប់នេះគួរប្រាជ្ញរិះរេសម្អាត ត្រូវកុំបីប្រមាថ គួរឱហាតរៀនឱ្យចាំ។ ថាមិនត្រូវប្រទូស្ត ឬរឹងរូសធ្វើឱ្យឆ្គាំ ឆ្គងខុសក្រែងនឹងនាំ ឱ្យបានទុក្ខឃើញទាន់ហន់។ល។”
(ម.ព. ឯកអគ្គារហន្ត)។
(ម.ព. ឯកអគ្គ)។
អង្គប្រសើរផុត; អ្នកដែលមានខ្លួនប្រសើរផុត :
“(ព.កា.) ក្សត្រិយ៍ក្សាន្តឯកអង្គ ស្តេចយាងតម្រង់ ទៅកាន់ប្រាសាទ រាជនិវេសន៍ ប្រសើរស្អាងស្អាត ដល់ហើយព្រះបាទ ទ្រង់ស្តេចចូលក្នុង។ ពាក្យបណ្ដៅបុរាណថា ឯកអង្គទ្រង់នាមឯក ខ្ពស់អនេក ទាបជាងស្មៅ តើគឺអ្វី? -ភ្នំ -ត្រូវហើយ។”
ឧកញ៉ាទីមួយឬខ្ពង់ខ្ពស់កន្លង។
(ម.ព. ឯកឧក)។
អធិបតីក្នុងប្រទេសមួយៗ; មន្ត្រីស័ក្ដិធំដែលជាអធិបតីត្រួតត្រារាជការអាណាព្យាបាលក្នុងប្រទេសមួយៗ។
ទីធ្វើការនៃឯកាធិបតី។
(ម.ព. ឯកាធិបតេយ្យ)។
ផ្លូវឯក, ផ្លូវសម្រាប់បុគ្គលឯក, ផ្លូវទៅកាន់ព្រះនិញ្វន; ផ្លូវដែលទៅមកបានតែម្នាក់ៗ (ឥតមានអ្នកណាជូនឬកំដរអ្នកណាបានឡើយ) :
“ផ្លូវព្រះនិញ្វនជាឯកាយនមគ្គ; ការស្លាប់កើតជាឯកាយនមគ្គ (ព.ពុ.)។”
(ម.ព. ឯកាយនមគ្គ)។
អារម្មណ៍តែមួយ អារម្មណ៍ដែលមូលស្លុងតែមួយ។
ឈ្មោះធុតង្គមួយប្រភេទ, ក្នុងពួកធុតង្គ ១៣, មានលក្ខណៈឱ្យបរិភោគភោជនក្នុងមួយថ្ងៃបានតែក្នុងមួយបង្គុយ (ព.ពុ.)។
ភាពជាចិត្តខ្ពស់ឯក គឺសមាធិចិត្តក្នុងទុតិយជ្ឈាន (ព.ពុ.)។
ចំណេះខ្ពស់។
(ព.កា. ប្រើជា ឯកច័ក្សុ ក៏បាន)។