វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ច · ៨៨៥ ពាក្យ

វចនានុក្រម

ចន្ទគតិកាល

នាម[ច័ន-ទៈ-គៈ-តិ-កាល] ឬ [ច័ន-គៈ-តិ-កាល]

កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣គឺ ហេមន្តៈ រដូវរងា មាន ៤ខែ រាប់តាំងពីថ្ងៃ ១រោច ខែកត្តិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈ រដូវក្ដៅមាន ៤ខែ រាប់ពីថ្ងៃ ១រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈ រដូវភ្លៀងមាន ៤ខែ រាប់ពីថ្ងៃ ១រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្តិក; រួមទាំងបីរដូវ ជា ១២ខែ ត្រូវជា ១ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើក ខែអាសាឍ ២ដង នោះ ត្រង់គិម្ហៈរដូវមាន ៥ខែ គឺរាប់ពីត្រឹមថ្ងៃ ១រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន ១៣ខែ, ហៅថា ឆ្នាំមានអធិកមាស។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ថ្ងៃ ខុសពីធម្មតា។

មើលអត្ថន័យ
មុនទំព័រ ១០ នៃ ៥០បន្ទាប់