វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ញ · ១០២ ពាក្យ

វចនានុក្រម

ញាតិ

ន.[ញាត]

អ្នកដែលរួមខ្សែលោហិតនឹងគ្នាខាងមាតាឬបិតា; ដែលហៅថា ញាតិ ៧សន្តាន ឬ ញាតិ ៧ជួរ នោះ តាមន័យក្នុងគម្ពីរពុទ្ធសាសនា លោកឱ្យរាប់ថ្នាក់ខាងលើ ៣ជាន់ គឺថ្នាក់មាតាបិតា ១, ថ្នាក់ជីដូនជីតា ១, ថ្នាក់យាយទួតតាទួត ១; ថ្នាក់ខាងក្រោមខ្លួន ៣ជាន់ទៀត គឺថ្នាក់កូន ១, ថ្នាក់ចៅ ១, ថ្នាក់ចៅទួត ១រួមជា ៦ថ្នាក់, ជា ៧ថ្នាក់នឹងខ្លួនយើង; មនុស្សទាំងប៉ុណ្ណេះហៅថា ញាតិ ៧សន្តាន។ តាមន័យក្នុងច្បាប់ក្រមរដ្ឋប្បវេណីខ្មែរឱ្យរាប់ដូច្នេះថា អ្នកដែលកើតចេញមកពីគោត្រតែមួយ ហៅថា ញាតិ; មាន ២ពួក គឺ ញាតិជួរខ្សែផ្ទាល់ មួយពួក, សាខាញាតិ មួយពួក; ញាតិជួរខ្សែផ្ទាល់នោះ គឺអ្នកដែលកើតតគ្នាពី ១ទៅ ១តាមលំដាប់ គឺឪពុក, កូន, ចៅ, ចៅទួត។ល។ រហូតដល់ជាន់ទី ៧, ញាតិជួរនេះតាមតែថ្នាក់ណានឹងថ្នាក់ណាក៏ដោយ ច្បាប់ហាមមិនឱ្យយកគ្នាជាប្ដីប្រពន្ធឡើយ; ឯសាខាញាតិនោះ គឺអ្នកដែលកើតចេញពីគោត្រជាមួយគ្នាដែរ តែបែកទៅជាមែកដទៃ ដូចយ៉ាងបងប្អូនបង្កើត, មាមីងនិងក្មួយ, បងប្អូនជីដូនមួយ ជីទួតមួយចុះរៀងទៅ; ញាតិទាំងពីរខាងនេះ ច្បាប់ឱ្យយកគ្នាជាប្ដីប្រពន្ធបាន ពីត្រឹមថ្នាក់ទី ៤គឺពីត្រឹមបងប្អូនជីដូនមួយចុះរៀងទៅ។

មើលអត្ថន័យ
មុនទំព័រ ២ នៃ ៦បន្ទាប់