វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ទឡ្ហៈ

គុណនាម· adjective [ទ័ល-ហៈ] ឬ [ទល់-ហៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: adjective · [ទ័ល-ហៈ] ឬ [ទល់-ហៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

គុ. មាំ, មាំទាំ, មាំមួន; ខ្ជាប់, ខ្ជាប់ខ្ចួន; ខ្លាំង; រឹងប៉ឹង។ ខ្មែរយើងច្រើនប្រើជាចុងពាក្យងារការនៃមន្ត្រី ដូចជា ជំនិតទឡ្ហៈ, ភក្ដីទឡ្ហៈ ជាដើម។ សម្ដេចចៅហ៊្វាទឡ្ហៈ ឋានន្តរស័ក្ដិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីក្នុងកម្ពុជរដ្ឋ នាបុរាណសម័យមាននាទីស្ដីការរដ្ឋ ចុះបន្ទាប់អំពីសម្ដេចព្រះមហាឧបរាជមក, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឱ្យមានឋានៈជាមេទ័ពធំផង តាមទេសៈ កាលៈ, ចំពោះតែសម្ដេចចៅហ៊្វាទឡ្ហៈណាដែលជំនាញក្នុងយុទ្ធសាស្ត្រ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

គុ. មាំ, មាំទាំ, មាំមួន; ខ្ជាប់, ខ្ជាប់ខ្ចួន; ខ្លាំង; រឹងប៉ឹង។ ខ្មែរយើងច្រើនប្រើជាចុងពាក្យងារការនៃមន្ត្រី ដូចជា ជំនិតទឡ្ហៈ, ភក្ដីទឡ្ហៈ ជាដើម។ សម្ដេចចៅហ៊្វាទឡ្ហៈ ឋានន្តរស័ក្ដិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីក្នុងកម្ពុជរដ្ឋ នាបុរាណសម័យមាននាទីស្ដីការរដ្ឋ ចុះបន្ទាប់អំពីសម្ដេចព្រះមហាឧបរាជមក, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឱ្យមានឋានៈជាមេទ័ពធំផង តាមទេសៈ កាលៈ, ចំពោះតែសម្ដេចចៅហ៊្វាទឡ្ហៈណាដែលជំនាញក្នុងយុទ្ធសាស្ត្រ។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ទឡ្ហ សំ. ទ្ឫឍ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់