វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ទីឃៈ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ទីឃ។

ទីឃ

គុណនាម· adjective [ទី-ឃៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: adjective · [ទី-ឃៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

វែង, អង្វែង, ដែលស្ថិតនៅបានយូរ។

អក្ខរាវិរុទ្ធឆ្លាស់៖ទីឃៈទីឃា—ទីឃ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៤ ន័យ
១

វែង, អង្វែង, ដែលស្ថិតនៅបានយូរ។

២

ស្រៈមានសំឡេងវែង, សម្រាប់ប្រើខាងភាសាបាលី មាន៥តួ គឺ អា, ឦ, ឩ, ឯ, ឱ; សម្រាប់ប្រើខាងភាសាសំស្ក្រឹតមាន ៩តួគឺ អា, ឦ, ឩ, ឬ, ឮ, ឯ, ឰ, ឱ, ឪ; សម្រាប់ប្រើខាងភាសាខ្មែរមាន ១៣តួគឺ អា, អី, អឺ, អូ, អួ, អើ, អឿ, អៀ, អេ, អែ, អៃ, អោ, អៅ; ស្រៈទាំងប៉ុណ្ណោះហៅថា ស្រៈទីឃៈ ឬ ទីឃសរៈ។

៣

កាលវែង, កាលអង្វែង។

៤

(ម.ព. ទីឃទស្សី)។

៥

អ្នកឃើញហេតុវែង, អ្នកឃើញកាលវែង គឺអ្នកដែលមានញាណដ៏វិសេសអាចឃើញហេតុ, ឃើញដំណើរដែលនឹងមានក្នុងអនាគត :

ឧទាហរណ៍

“ព្រះសម្មាសម្ពុទ្ធទ្រង់ជាទីឃទស្សី។”

៦

ឈ្មោះគម្ពីរដើមបង្អស់នៃព្រះសុត្តន្តបិដក។

៧

ដំណើរដេកអង្វែង (ដេកលែងក្រោក) គឺមរណៈ ឬរូបដែលស្លាប់ហើយ។

៨

កាលវែង, កាលអង្វែង (ជាវេវចនៈនៃ ទីឃកាល)។

៩

(ម.ព. ទីឃរោគី)។

១០

អ្នកមានរោគយូរអង្វែង គឺអ្នកដែលមានជំងឺទំជាប់តត្រំតត្រើយមើលមិនជា។

១១

ស្រៈមានសំឡេងវែង។

១២

(ម.ព. ទីឃសរ)។

១៣

អាយុវែង; ដែលមានអាយុយឺន។

១៤

អាវុធវែង ឬអាវុធមានផ្លែវែង (ដាវ)។ បើប្រើតាមអំណាចរូបសព្ទដែលប្រែថា អាវុធវែង, ទោះបីកាំភ្លើង ក៏ហៅថា ទីឃាវុធ បានដែរ។

ចំណាំការប្រើប្រាស់

(ព.ផ្ទ. រស្ស រស្សៈ ឬក៏រស្សសរៈ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ទីឃ សំ. ទីឃ៌)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់