វចនា.
វចនានុក្រមខ្មែរវចនានុក្រម

វោហារ

នាម· noun [វោ-ហា]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [វោ-ហា] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ពាក្យ, ពាក្យពេចន៍; សំនួនសម្ដី :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ពាក្យ, ពាក្យពេចន៍; សំនួនសម្ដី :

ឧទាហរណ៍

“បញ្ចេញវោហារ, បានវោហារ។”

២

(ម.ព. វោហារវិធី)។

៣

អ្នកឈ្លាសវៃ, ប៉ិនប្រសប់ខាងវោហារ, ខាងពាក្យសម្ដីថ្វីមាត់ (ប្រើជា គុ. ក៏បាន)។

៤

ការឈ្លាសវៃ, ការប៉ិនប្រសប់ស្ទាត់ជំនាញក្នុងវោហារ, ការចេះនិយាយថ្លែងសេចក្ដីយ៉ាងពីរោះ ក្បោះក្បាយ ឥតមានរអាក់រអួល :

ឧទាហរណ៍

“វោហារកោសល្យ ជាឧបនិស្ស័យមានប្រចាំនៅក្នុងសន្តាននៃបុគ្គលខ្លះ។”

៥

ការសម្ដែងវោហារ, ការសម្ដែងធម៌អធិប្បាយបញ្ចេញវោហារ ឱ្យទូលាយងាយស្តាប់ងាយយល់។

៦

វិជ្ជាឬសាស្ត្រខាងច្បាប់សម្រាប់ប្រទេស, ធម្មសាស្ត្រ។

៧

(ម.ព. វោហារវិជ្ជា)។

៨

ដំណើរក្ដី។

៩

ទំនៀម, ទំនៀមទម្លាប់; ធម្មសាស្ត្រ, ច្បាប់បញ្ញត្តិ; វិវាទ, ក្ដី; ការលក់ដូរ, ជំនួញ។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. វ្យាហារ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់