វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឡុកឡាក់

កិរិយាសព្ទ· verb [ឡុក-ឡាក់]មកពីភាសាយួន

Learner aid: verb · [ឡុក-ឡាក់] — From Vietnameseសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

រង្កៀកឱ្យផ្អៀងចុះផ្អៀងឡើងរឿយៗ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

រង្កៀកឱ្យផ្អៀងចុះផ្អៀងឡើងរឿយៗ :

ឧទាហរណ៍

“កប៉ាល់កឿងនាំគ្នាឡុកឡាក់ឱ្យរបូតពីកន្លែងដែលជាប់។”

២

(ព.ប្រ.) ធ្វើអុកឡុកវឹកវរ, ធ្វើយុកយាក់ឱ្យជ្រួលច្របល់ :

ឧទាហរណ៍

“វានាំគ្នាមកធ្វើឡុកឡាក់ពេញផ្ទះ។”

៣

ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគ្រាប់ ៣សណ្ឋានបួនជ្រុងស្មើភាគ មានភ្នែកដូចមេអាប៉ោង, អ្នកដែលជាមេដាក់គ្រាប់ទាំងបីក្នុងចានមានគម្រប ហើយចាប់អង្រង់, អ្នកចាក់ត្រូវចាក់លើផ្ទាំង សំពត់ឬផ្ទាំងក្រដាស មានរូបដោយស្មានតាមស្ម័គ្រចិត្ត :

ឧទាហរណ៍

“ឡុកឡាក់ជាល្បែងរបស់យួនចិន។”

៤

ឈ្មោះម្ហូបមួយបែប ដែលឆាសាច់គោដាក់លើបន្លែស្រស់មាន សាលាដ, ខ្ទឹមបារាំង ប៉េងប៉ោះជាដើម។

ចំណាំការប្រើប្រាស់

(ម.ព. ឡុកឡាក់{¥¥}១{££} ផង)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាយួន

From Vietnamese.

ប្រភពក្នុងវចនានុក្រម៖ (យ. Lùc Làc "រង្កៀក")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់