វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឡុងសុង

នាម· noun [ឡុង-សុង](ស. រ្ចងទ្រង អ.ថ. រ៉ងសុង "រងទ្រង់")

Learner aid: noun · [ឡុង-សុង]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរស កាត់ចៀរជើងសក់មូល សណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ទម្ពប៉ែកខាងលើទុកឱ្យមានភាពវែងក្រពុំ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរស កាត់ចៀរជើងសក់មូល សណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ទម្ពប៉ែកខាងលើទុកឱ្យមានភាពវែងក្រពុំ :

ឧទាហរណ៍

“កាត់សក់ឡុងសុង។ (ព.កា.) ថា សម័យព្រេងនាយ ប្រុសខ្មែរទាំងឡាយ កាត់សក់ឡុងសុង គេរាប់អានថា សមរូបសមទ្រង់ បែបនោះពុំគង់ នៅយូរប៉ុន្មាន។ មនុស្សប្រុសនិងស្រី នៅនាលោកីយ៍ តាក់តែងខ្លួនប្រាណ តាមកាលសម័យ និយមរាប់អាន តាំងពីបូរាណ រៀងដល់ឥឡូវ។ បណ្ឌិតឃើញថា ការតែងកាយា តាមលោកតម្រូវ ទោះសមទោះឆ្គង ទោះត្រូវពុំត្រូវ ពីដើមឥឡូវ សន្មតថាល្អ។”

២

ឈ្មោះបទភ្លេងពិណពាទ្យមួយមេ សម្រាប់លេងថ្វាយក្នុងវេលាដែលព្រះរាជាទ្រង់ស្នាន (ទ្រង់ស្រង់) :

ឧទាហរណ៍

“លេងភ្លេងឡុងសុង (លេងភ្លេងស្ដេចស្រង់) ; ឬលេងក្នុងវេលានិមន្តភិក្ខុសង្ឃស្រង់ទឹកក្នុងថ្ងៃសង្ក្រាន្តជាដើមក៏ប្រើខ្លះដែរ។ (ព.កា.) ថា មហាក្សត្រិយ៍ឬសង្ឃ នៅពេលត្រូវស្រង់ ទឹកដោយកម្សាន្ត ក្នុងកាលចូលឆ្នាំ ជាថ្ងៃសង្ក្រាន្ត ហៅថាពេលស្នាន មានភ្លេងឡុងសុង។ សម័យសព្វថ្ងៃ បើចង់កែខៃ គួរហៅភ្លេងស្រង់ ចម្រើនសិរី មង្គលអស់អង្គ ទោះក្សត្រិយ៍ទោះសង្ឃ ប្រសិទ្ធសួស្ដី។”

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

(ស. រ្ចងទ្រង អ.ថ. រ៉ងសុង "រងទ្រង់")

ប្រភពក្នុងវចនានុក្រម៖ (ស. រ្ចងទ្រង អ.ថ. រ៉ងសុង "រងទ្រង់")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់