វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អង្សា

នាម· noun [អង់-សា]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [អង់-សា] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ស្មា (រ.ស.) ព្រះអង្សា ស្មាក្សត្រិយ៍។

អក្ខរាវិរុទ្ធឆ្លាស់៖អន្សា
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ស្មា (រ.ស.) ព្រះអង្សា ស្មាក្សត្រិយ៍។

២

ភាគ, ចំណែក; ភាគនៃមុមឬជ្រុង; មាត្រារង្វាស់មុំឬជ្រុង :

ឧទាហរណ៍

“មុំ៩០អង្សា។”

៣

(ព.ហ.) ឈ្មោះមាត្រារង្វាស់ល្វែងរាសី ... (៣០អង្សាជា ១រាសី, ១២រាសីជា ១រាសិចក្រ ឬ ១ចក្ររាសី មាន ៣៦០អង្សា ...)។

៤

កម្រិតគំនូសលេខលើប្រដាប់សម្រាប់ស្ទង់មើលនូវធាតុក្ដៅត្រជាក់ជាដើម :

ឧទាហរណ៍

“កម្ដៅឡើងដល់ ៤០ អង្សា។”

៥

ពាក្យហៅថ្ងៃទាំង ៧តាំងពីអាទិត្យដល់សៅរ៍ ដែលតម្រូវនឹងឆ្នាំកំណើតតាមជតារបស់មនុស្ស (តាមក្បួនព្រាហ្មណ៍) ហៅថា អង្សា ឬ អង្សាកំណើត គឺតម្រូវដោយកំណត់ថា ឆ្នាំជូតនិងឆ្នាំមមែ អង្សាអាទិត្យ; ឆ្នាំឆ្លូវ, វក អង្សាចន្ទ្រ; ឆ្នាំខាល, រកា អង្សាអង្គារ; ឆ្នាំថោះ, ច អង្សាពុធ; ឆ្នាំរោង, កុរ អង្សាព្រហស្បតិ៍; ឆ្នាំម្សាញ់ អង្សាសុក្រ; ឆ្នាំមមី អង្សាសៅរ៍; តាមចាស់ៗ ធ្លាប់ចំណាំមកថា មនុស្សចាស់ជរា ដល់វេលានឹងស្លាប់ ច្រើនតែស្លាប់ក្នុងថ្ងៃអង្សារបស់ខ្លួនឬក្នុងថ្ងៃដើមអង្សា (មុនថ្ងៃអង្សា១ថ្ងៃ) ឬក៏ក្នុងថ្ងៃចុងអង្សា (ក្រោយថ្ងៃអង្សាមួយថ្ងៃ), មិនសូវលើសខ្វះឆ្ងាយពីនេះប៉ុន្មានទេ។

ចំណាំការប្រើប្រាស់

(ម.ព. អង្ស ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. អំឝ; បា.អំស)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់