វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អម្ពិល

គុណនាម· adjective [អំ-ពិល]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: adjective · [អំ-ពិល] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ជូរ; រសជូរ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ជូរ; រសជូរ។

២

ហៅឈើពួកមួយ មានដើមធំសាច់ស្វិត ស្លឹកល្អិតៗមានរសជូរ, ផ្លែវែងៗ ផ្លែមួយៗ ហៅថា មួយកួរ, ខ្លះមានរសជូរ សម្រាប់ប្រើជាម្ជូរ, ខ្លះមានរសផ្អែមលាយជូរបន្តិចៗសម្រាប់ប្រើជាបង្អែមក៏បាន; ស្លឹកខ្ចីនិងផ្កាប្រើជាបន្លែស្លបាន។ អម្ពិលមានឈ្មោះ ៣ប្រភេទគឺ អម្ពិលក្ដារ ផ្លែធំៗសំប៉ែតៗមានរសជូរច្រើន; អម្ពិលក្ដាម ឬ អម្ពិលអាចម៍ឆ្មា ផ្លែតូចៗមូលៗច្រើនតែមានរសជូរអែមល្មមឆ្ងាញ់; អម្ពិលផ្អែម ច្រើនតែមានផ្លែតូចៗ មានរសផ្អែមលាយជូរបន្តិចបន្តួច។ អម្ពិលទាំង ៣ប្រភេទនេះមានដើមនិងស្លឹកតែបែបមួយ ផ្សេងគ្នាតែសណ្ឋានផ្លែនិងរសជាតិផ្លែ, ជាឈើងាយកើត, រស់នៅបានយូរអង្វែងឆ្នាំ, ជាឈើមានប្រយោជន៍ដ៏សំខាន់មួយយ៉ាងក្នុងកម្ពុជរដ្ឋ, គួរឧស្សាហ៍ដាំនៅទីដីដែលមានទំនងគួរដាំបាន ដូចយ៉ាងក្បែរចិញ្ចើមថ្នល់ជាដើម :

ឧទាហរណ៍

“ឆ្នាំនេះអម្ពិលមានតម្លៃ មួយហាប ២៥ រៀល។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.; សំ. អម្ពល, អម្ល, អាម្ល)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់