អា
បុរិសសព្វនាម ជាពាក្យទាប ឥតគួរសម និយាយចំពោះទៅរកមនុស្សប្រុស ដែលជាក្មេងតូចឬមនុស្សតូចទាប, មនុស្សស្មើភាពដែលស្និទ្ធស្នាលនឹងគ្នាណាស់, ភឿន, ក្លើ ឬហៅ ចោរ, មនុស្សទោស, សត្វតិរច្ឆាន ... :

“អាណា?, អានេះ, អានុះ, អាហ្នឹង, អានោះ, អាឯង; អាណុប, អានាង, អាតូច, អាច្រមក់, អាវ៉ា; អាង៉ែត, អាសម្លាញ់, អាភឿន, អាក្លើ; អាចោរ, អាចោរកំណាច; អាធ្លកសេះអ្នកមានល្បឿនស្មើគ្នានឹងអាខ្មៅសេះខ្ញុំដែរ។ សុន្ទរោវាទ យុវជនទាំងឡាយអើយ! គួរអ្នកកុំហៅគ្នា "អា", គួរហៅគ្នាអ្នក ថា "បង" ថា "ប្អូន" (តាមបង តាមប្អូន) ឬហៅថា "នាយ" គឺ "នាយនេះ, នាយនោះ" ដូច្នេះវិញ ទើបឈ្មោះថាអ្នករាល់គ្នាជាមនុស្សសុភាព ត្រូវតាមក្រឹត្យដែលអ្នកបានរៀនមក!”
ឈ្មោះរង្វាស់ផ្ទៃដីមួយប្រភេទស្មើនឹង ១០០ម៉ែត្រការ៉េ :
“ដីចម្ការឪឡឹក ៣០ អា។”