វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាចារ្យ

នាម· noun [អា-ចា]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [អា-ចា] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន :

អក្ខរាវិរុទ្ធឆ្លាស់៖អាចារ្យ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន :

ឧទាហរណ៍

“សិស្សមានវិជ្ជាដោយសារអាចារ្យខំប្រឹងបង្រៀន។”

២

អ្នកដែលពិនិត្យមើលហើយកំណត់ឫក្សពារពេលាល្អឱ្យគូស្វាមីភរិយាក្នុងមង្គលការអាពាហ៍ពិពាហ៍។

៣

អ្នកដែលពិនិត្យមើលឫក្សពារហើយកំណត់វេលាឱ្យគេក្នុងមង្គលកោរជុក។

៤

(ម.ព. អាចារ្យកោរជុក)។

៥

អ្នកដែលចេះក្បួនឬពិធីបញ្ចុះធាតុ។

៦

អាចារ្យជាប្រមុខនៃអ្នកភ្លុកទាំង ៤នាក់ក្នុងការធ្វើឈាបនកិច្ច ឬអាចារ្យនាំមុខសព។

៧

(ម.ព. អាចារ្យវត្ត)។

ចំណាំការប្រើប្រាស់

(ម.ព. អាចរិយ ផង។ ក្នុងគម្ពីរពុទ្ធសាសនាថា អាចារ្យ មាន ៥ ប្រភេទគឺ១-បព្វជ្ជាចារ្យ អាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រឱ្យបានជាសាមណេរ; ២-ឧបសម្បទាចារ្យ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចាឱ្យសាមណេរបានឧបសម្បទាជាភិក្ខុភាព លោកគ្រូសូត្រ; ៣-ឧទ្ទេសាចារ្យ អាចារ្យបង្រៀនបាលី; ៤-និស្សយាចារ្យ អាចារ្យអ្នកឱ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈឱ្យសិស្សនៅអាស្រ័យនឹងខ្លួន ផង គ្រូទទួលបន្ទុក; ៥-ធម្មាចារ្យ អាចារ្យអ្នកបង្រៀនធម៌អាថ៌ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ហៅ វិជ្ជាចារ្យឬវិទ្យាចារ្យ, សិប្បាចារ្យឬសិល្បាចារ្យ ជាដើម តាមរូបសព្ទចំណេះដែលបង្រៀនក៏បាន ម.ព. អន្តេ-វាសិក និង សិស្ស ផង ពាក្យថា អាចារ្យ នេះខ្មែរហៅបានច្រើនយ៉ាងទៅទៀតតាមដំណើរដែលគួរប្រកបហៅ, ដូចជា អាចារ្យកម្មដ្ឋាន គ្រូបង្រៀនកម្មដ្ឋាន រាប់ចូលក្នុង ធម្មាចារ្យ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. អាចាយ៌, ខ្មែរប្រើជា អាចារ្យ ដើម្បីឱ្យស្រួលងាយមើល; បា. អាចរិយ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់