វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ទន្សែ

នាម· noun [ទន់-សែ]

Learner aid: noun · [ទន់-សែ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះឈើមួយប្រភេទ មានដើមសណ្ឋានស្លា ផ្លែមានស្មែង នៅស្រទាប់ធាងមានក្រមរជាផង់ល្អិត។ ទន្សែនេះ, អ្នកលង្កាទ្វីបគេធ្វើផ្កាវាឱ្យស្រក់ទឹកផ្អែមបាន ដូចផ្កាត្នោតដែរ, មុនដំបូង, កាលបើគេស្ទង់ឃើញថាផ្កាវាមានចំណាស់ល្មមគាបបានហើយ, គេធ្វើជណ្ដើរឫស្សីតូចល្មម, ជណ្ដើរនោះមានកាំខាងលើ ២ជាចម្ពាមទប់កុំឱ្យក្រឡាច់, គេឡើងទៅក្រសោបសំណុំផ្កា ចងផ្អោបឱ្យណែន, ចង ៧ថ្ងៃ ក្ដឹបក៏ទុំទាំងអស់ គ្រាន់តែស្រាយចំណងចេញ ក្ដឹបទាំងនោះក៏ជ្រុះអស់ នៅសល់តែស្មែងគេប្រមូលទងស្មែងឱ្យល្មមតែគាបកើត ចងជាដុំតូចៗច្រើនដុំ ឥតកាត់ចោលទេ, លុះគ្រប់ ៧ថ្ងៃ គេយកគំនាបសំប៉ាត ដូចគំនាបត្នោតឈ្មោល គាប ៣ថ្ងៃ គេយកកាំបិតយ៉ាងមុតចិត ដូចចិតផ្កាត្នោតដែរ, ក៏ស្រក់ទឹកផ្អែមមក, គេត្រងនឹងក្វាងមានទំហំមាត់ល្មមតែចុះសំណុំផ្កាដែលគេចងនោះ, បានទឹកផ្អែម គេអាចរំងាស់ធ្វើស្ករបានដូចត្នោតដែរ, ងាយធ្វើជាងត្នោត ព្រោះមិនខ្លាចធ្លាក់ដូចត្នោតទេ; ស្ករទន្សែផ្អែមខ្សោយបន្តិចជាងស្ករត្នោតមិនរងាន់ទេ។ ទន្សែបញ្ចេញផ្កាឥតរដូវដូចត្នោតទេ, គួរយើងធ្វើល្បងមើល, ក៏គង់នឹងបានដឹងដោយងាយ, បើធ្វើកើត, មានប្រយោជន៍សំខាន់ណាស់, គួរតែយើងពិសោធន៍មើល :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឧទាហរណ៍

“ដីនៅប្រទេសយើងងាយដាំទន្សែណាស់គួរតែដាំត្រង់ដីទំនេរៗឱ្យមានច្រើនឡើង។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់