វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ទសពិធរាជធម៌

នាម· noun [ទៈ-សៈ-ពិ-ធៈ-រា-ជៈ-ធ័រ] ឬ [ទស់-សៈ-ពិត-រា-ជៈ-ធ័រ]មកពីភាសាបាលី

Learner aid: noun · [ទៈ-សៈ-ពិ-ធៈ-រា-ជៈ-ធ័រ] ឬ [ទស់-សៈ-ពិត-រា-ជៈ-ធ័រ] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

រាជធម៌១០យ៉ាង គឺធម៌ ១០ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឱ្យប្រព្រឹត្តផង។ ទសពិធរាជធម៌នោះគឺ ១- ទានៈ ការធ្វើអំណោយ; ២- សីលៈ ការរក្សាសីល ៥ជានិច្ច ឬរក្សាសីល ១០មួយដងមួយកាល; ៣- បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤- អាជ្ជវៈ មានសេចក្ដីត្រង់; ៥- មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦- តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ; ៧- អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨- អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩- ខន្តិ មានសេចក្ដីអត់ធន់; ១០- អវិរោធនៈ មិនបំពានលើធម៌លើច្បាប់។ ច្រើនប្រើកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

រាជធម៌១០យ៉ាង គឺធម៌ ១០ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឱ្យប្រព្រឹត្តផង។ ទសពិធរាជធម៌នោះគឺ ១- ទានៈ ការធ្វើអំណោយ; ២- សីលៈ ការរក្សាសីល ៥ជានិច្ច ឬរក្សាសីល ១០មួយដងមួយកាល; ៣- បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤- អាជ្ជវៈ មានសេចក្ដីត្រង់; ៥- មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦- តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ; ៧- អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨- អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩- ខន្តិ មានសេចក្ដីអត់ធន់; ១០- អវិរោធនៈ មិនបំពានលើធម៌លើច្បាប់។ ច្រើនប្រើកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា. ទសវិធ + រាជធម្ម)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់