វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ទស្សនវិជ្ជា

[ទ័ស-សៈ-ណៈ-វិច-ជា]

Learner aid: [ទ័ស-សៈ-ណៈ-វិច-ជា]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីស្រឡាញ់គតិបណ្ឌិត ពុទ្ធិ ឬគតិវិញ្ញូ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៤ ន័យ
១

សេចក្ដីស្រឡាញ់គតិបណ្ឌិត ពុទ្ធិ ឬគតិវិញ្ញូ។

២

ការពិចារណាអំពីបញ្ញត្តិមូលដ្ឋាន ជាមែកធាងនៃពុទ្ធិ ឬការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដែលផ្ដោតជាសំខាន់ចំពោះការពិនិត្យពិចារណាជាប្រព័ន្ធអំពីបញ្ញត្តិសំខាន់ៗ ដូចជាសច្ចភាព តថភាព ទំនាក់ទំនងហេតុនិងផល និងសេរីភាព ជាដើម។

៣

និកាយគំនិត, ប្រព័ន្ធនៃគំនិតឬលទ្ធិមួយជាក់លាក់ ដូចជា អត្ថិភាពនិយម រូបធាតុនិយម មនោនិយម ជាដើម។

៤

គោលការណ៍មូលដ្ឋានឬគោលការណ៍ណែនាំនានាជាបណ្ដុំនៃគោលការណ៍ឬបញ្ញត្តិសំខាន់ៗដែលកប់នៅក្នុងវិស័យជាក់លាក់ណាមួយនៃពុទ្ធិ ដូចជាទ្រឹស្ដីកិច្ចសន្យាសង្គមរបស់ ហ្សង់ ហ្សាក់រូសូ និងគោលកាណ៍បែងចែកអំណាចរបស់ម៉ុងតេសស្គី ជាដើម។

៥

បណ្ដុំជំនឿឬបំណងប្រាថ្នា ជាសិក្ខាបទមួយឬច្រើនដែលបង្កប់នៅក្នុងឥរិយាបថឬការប្រតិបត្តិរបស់អ្នកណាម្នាក់។

៦

ការប្រើវិចារណញ្ញាណក្នុងការស្វែងយល់អ្វីមួយ ដូចជាធម្មជាតិនៃតថភាពនិងអត្ថិភាព ការប្រើប្រាស់និងកំណត់ពុទ្ធិ និងគោលការណ៍នានាដែលគ្រប់គ្រងនិងជះឥទ្ធិពលលើការវិនិច្ឆ័យខាងសីលធម៌ ជាដើម។

៧

វិជ្ជាដែលកើតឡើងដោយទស្សនៈ; វិទ្យាសាស្ត្រចែងអំពីគោលការណ៍សំខាន់ៗនិងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្សនិងសត្វ :

ឧទាហរណ៍

“ទស្សនវិជ្ជា ជាគុណជាតិវិសេសមួយចំណែក។”

៨

ទស្សនវិជ្ជាដែលសិក្សានូវធម្មជាតិនៃចិត្ត ព្រឹត្តិការណ៍គំនិត (បាតុភូតគំនិត) មុខងារគំនិត លក្ខណៈសម្បត្តិគំនិត មនសិការ និងសម្ពន្ធភាពនៃធាតុទាំងនេះជាមួយនឹងរាងកាយ ជាពិសេសខួរក្បាល។

៩

ទស្សនវិជ្ជាមួយដែលសិក្សាអំពីបញ្ហាមូលដ្ឋាននៃច្បាប់ ប្រព័ន្ធច្បាប់ យុត្តិសាស្ត្រ លក្ខណវិនិច្ឆ័យសម្រាប់សុពលភាពនៃច្បាប់ ទំនាក់ទំនងរវាងច្បាប់និងសីលធម៌។ល។ :

ឧទាហរណ៍

“ទស្សនវិជ្ជាច្បាប់ជាមុខវិជ្ជាសំខាន់មួយសម្រាប់ការសិក្សាច្បាប់។”

១០

ការសិក្សាបែបវិទ្យាសាស្ត្រអំពីធម្មជាតិ ដែលក្នុងនោះរួមមាន បាតុភូតធម្មជាតិនិងវត្ថុធម្មជាតិ។ ទស្សនវិជ្ជាធម្មជាតិនេះមានឥទ្ធិពលខ្លាំងមុនពេលមានការអភិវឌ្ឍវិទ្យាសាស្ត្រទំនើប :

ឧទាហរណ៍

“អភិប្រាយបែបវិទ្យាសាស្ត្ររបស់ញូតុន ជាគោលការណ៍គណិតវិទ្យានៃទស្សនវិជ្ជាធម្មជាតិ។”

១១

ការសិក្សានិងវិភាគអំពីប្រធានបទ ទាក់ទងនឹងទម្រង់នៃរដ្ឋាភិបាល សេរីភាព យុត្តិធម៌ កម្មសិទ្ធិ សិទ្ធិ ច្បាប់ លទ្ធិ មនោគមវិជ្ជា ការពង្រឹង ការអនុវត្តច្បាប់ដោយអាជ្ញាធរជាដើម។

១២

ទស្សនវិជ្ជាមួយដែលនិយាយអំពីធម្មជាតិនៃអត្ថន័យរបស់ភាសា ការប្រើភាសា ការសម្គាល់ភាសា និងទំនាក់ទំនងរវាងភាសានិងតថភាព :

ឧទាហរណ៍

“ការធ្វើទស្សនវិជ្ជាអំពីភាសាជាការធ្វើឱ្យការប្រើប្រាស់ភាសាកាន់តែសម្បូរបែប។”

១៣

មែកធាងមួយនៃទស្សនវិជ្ជាដែលសិក្សាអំពីមូលដ្ឋានគ្រឹះ វិធីប្រព័ន្ធ ការអនុវត្តនិងវិបាក គោលបំណងនិងភាពគួរឱ្យជឿជាក់បាននៃទ្រឹស្ដីវិទ្យាសាស្ត្រ។

១៤

មែកធាងមួយនៃទស្សនវិជ្ជាដែលសិក្សាពិនិត្យនិងវិភាគយ៉ាងល្អិតល្អន់និងប្រុងប្រយ័ត្នអំពីអំណះអំណាងរបស់សាសនាដែលគេបង្កើតឡើង និងអំពីអំណះអំណាងរបស់សាសនិកនិងសាសនវិទូល្បីៗ។ វិស័យសំខាន់ៗនៃការសិក្សានៅក្នុងទស្សនវិជ្ជាអំពីសាសនា រួមមាន ភស្តុតាងបែបទស្សនវិជ្ជាចំពោះអត្ថិភាពរបស់អាទិទេព សាសនវិជ្ជាបែបទស្សនវិជ្ជាដែលផ្ដោតទៅលើការរៀបរាប់អំពីធម្មជាតិនិងអត្ថិភាពរបស់អាទិទេព និងពុទ្ធិវិជ្ជាបែបសាសនាដែលយកចិត្តទុកដាក់ទៅលើស្ថានភាពនៃជំនឿដែលថាអាទិទេពមានអត្ថិភាព :

ឧទាហរណ៍

“យោងតាមទស្សនវិជ្ជាអំពីសាសនា ជំនឿនិងសាសនាផ្សេងៗបង្កើតឡើងដោយមនុស្ស។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់