វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ទុព្វលភាព

[ទុប-ពៈ-លៈ-ភាប] ឬ [ទុប-ពល់-លៈ-ភាប]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: [ទុប-ពៈ-លៈ-ភាប] ឬ [ទុប-ពល់-លៈ-ភាប] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ភាពទុព្វល ឬ ភាពទុព៌ល គឺភាពនៃបុគ្គលមានកម្លាំងខ្សោយ, ភាពជាអ្នកថយកម្លាំង, ការទ្រមថយកម្លាំង, ដុនដាប :

អក្ខរាវិរុទ្ធឆ្លាស់៖ទុព៌លភាព
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ភាពទុព្វល ឬ ភាពទុព៌ល គឺភាពនៃបុគ្គលមានកម្លាំងខ្សោយ, ភាពជាអ្នកថយកម្លាំង, ការទ្រមថយកម្លាំង, ដុនដាប :

ឧទាហរណ៍

“ជរាតែងញ៉ាំងរូបកាយឱ្យធ្លាក់ចុះក្នុងទុព្វលភាព, ទុព្វលភាពតែងកើតមានជាធម្មតា ដល់រូបកាយក្នុងបច្ឆិមវ័យ, ខំប្រឹងធ្វើការទាំងទុព្វលភាព។”

២

ដែលចាស់គ្រាំគ្រាដាច់ដាច (សំពត់) :

ឧទាហរណ៍

“ត្រៃចីវរទុព្វលភាព គឺត្រៃចីវរដែលចាស់គ្រាំគ្រាដាច់ដាច។”

៣

ដែលទ្រុឌទ្រោមខ្លាំង :

ឧទាហរណ៍

“ផ្ទះទុព្វលភាព។ល។”

៤

តាមទម្លាប់មកច្រើនប្រើជា គុ. :

ឧទាហរណ៍

“មនុស្សទុព្វលភាព, ជំងឺទុព្វលភាព។”

ចំណាំការប្រើប្រាស់

(ប្រើជា ទុព៌លភាព ក៏បាន បើត្រូវការប្រើ)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ទុព្វភាវ សំ. ទុព៌ល + ភាវ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់