វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“អប្រមាទ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ អប្បមាទ។

អប្បមាទ

នាម· noun [អ័ប-ប៉ៈ-ម៉ាត]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [អ័ប-ប៉ៈ-ម៉ាត] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីមិនធ្វេស, មិនប្រហែស ឬមិនធ្វេសប្រហែស; ការមិនធ្វេសស្មារតី; ការប្រុងប្រយ័ត្នជានិច្ច, ការប្រុងមិនឱ្យភ្លាំងភ្លាត់; ការប្រយ័ត្នមិនធ្វើអំពើអាក្រក់ :

អក្ខរាវិរុទ្ធឆ្លាស់៖អប្រមាទអប្បមាទ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

សេចក្ដីមិនធ្វេស, មិនប្រហែស ឬមិនធ្វេសប្រហែស; ការមិនធ្វេសស្មារតី; ការប្រុងប្រយ័ត្នជានិច្ច, ការប្រុងមិនឱ្យភ្លាំងភ្លាត់; ការប្រយ័ត្នមិនធ្វើអំពើអាក្រក់ :

ឧទាហរណ៍

“ធ្វើការដោយអប្បមាទ; ប្រតិបត្តិធម៌ច្បាប់ដោយអប្បមាទ; អប្បមាទជាធម៌ចម្បងជាងកុសលធម៌ទាំងពួង ជាមាតានៃសេចក្ដីសុខ-ចម្រើន។”

២

បដិបទាឬប្រតិប័ទដោយអប្បមាទ។

៣

កុសលធម៌មានអប្បមាទជាឫសឬជាទីតាំង, អប្បមាទទុកថាជាឫសនៃកុសលធម៌។

៤

លក្ខណៈនៃអប្បមាទ។

៥

ការផ្ដល់ឬបំពេញអប្បមាទ គឺការធ្វើអប្បមាទឱ្យបរិបូណ៌, ឱ្យគ្រប់គ្រាន់, ឱ្យពេញ។ល។ គួររលឹកនឹកដល់ :

ឧទាហរណ៍

“កាលព្រះសក្យមុនីសម្ពុទ្ធជិតនឹងចូលកាន់ខន្ធនិព្វាន ទ្រង់មានព្រះពុទ្ធបណ្ដាំឱ្យចងចាំរាល់គ្នាថា "អ្នកទាំងឡាយ ចូរញ៉ាំងស្មារតីឱ្យបរិបូរដោយអប្បមាទ! ", ទ្រង់ផ្ដាំតែត្រឹមប៉ុណ្ណេះហើយ ក៏ចូលបរិនិព្វានទៅ, គួរពុទ្ធមាមកជននឹកដល់ព្រះបណ្ដាំនេះរឿយៗ!”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. ប្រមាទ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ឬ សំ.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់