អហិង្សា
Learner aid: noun · [អៈ-ហិង-សា] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ការមិនបៀតបៀនគេ, ការមិនធ្វើទុក្ខគេឱ្យបានសេចក្ដីលំបាក, ការមិនធ្វើទុក្ខបុកម្នេញគេ :

“មនុស្សត្រូវប្រើប្រាស់សត្វពាហនៈដោយអហិង្សា; ប្រសិនបើសត្វលោកទាំងអស់មានអហេសាដូចគ្នា ក្នុងសកលលោកសមនឹងបរិបូណ៌ដោយសេចក្ដីសុខសម្រាន្តយ៉ាងក្រៃលែង។ (ព.កា.) ប្រាប់ផលអហិង្សា អហិង្សាជាធម៌ដ៏សំខាន់ ប្រសិនបើកាន់បានគ្រប់គ្នា សមលោកទាំងមូលនឹងសះជា ការឈ្លោះទាស់គ្នាក៏នឹងគ្មាន។ ព្រោះអហិង្សាជាធម៌ស្ងប់ ឱ្យរាប់ឱ្យរកគ្នារាល់ប្រាណ អាចនាំឱ្យមានសុខសម្រាន្ត ធ្វើម្ដេចនឹងបានដូចថាអ្ហើយ។ ប្រសិនបើអាចប្រជុំគ្នា ទួទាំងលោកាពុំកន្តើយ ជជែកប្រឹក្សារកកោះត្រើយ បើបានឃើញហើយព្រមកាន់តាម។ ឱ្យអហិង្សាមានរាល់ទ្វីប ភ្លឺដូចប្រទីបនៃលោកភ្លាម នោះលោកទាំងមូលនឹងមាននាម ថាបានរួចផុតចាកហិង្សា។ល។ (ប្រទីបនៃលោក គឺព្រះអាទិត្យ)។”
(វេវ. អវិហិង្សា, អវិហេសា។ ព.ផ្ទ. ហិង្សា, វិហិង្សា, វិហេសា)។
មកពីភាសាសំស្ក្រឹត និងបាលី
From Sanskrit and Pali.
ប្រភពក្នុងវចនានុក្រម៖ (សំ.បា. អហឹសា ឬ អហេសា)