វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“អានាប្រាណ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ អានាបាណ។

អានាបាណ

[អា-ណា-ប៉ា-ណៈ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [អា-ណា-ប៉ា-ណៈ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល។ ក្នុងគម្ពីរកែសព្ទពន្យល់សេចក្ដីថា លោកអ្នកប្រាជ្ញពួកខ្លះយល់ថា អាន (= អស្សាស) "ខ្យល់ដង្ហើមចូល", អាបាណ (=បស្សាស) "ខ្យល់ដង្ហើមចេញ" ដូច្នេះវិញ, ក៏គង់បានសេចក្ដីថា "ខ្យល់ដង្ហើមចូលចេញឬចេញចូលដូចគ្នា គឺប្រើការបានដូចគ្នា (ហៅ អានាប្រាណ ក៏បាន ឬហៅត្រឹមតែ អានាបា ក៏បាន, អ.ថ. អា ណា ប៉ា)។

អក្ខរាវិរុទ្ធឆ្លាស់៖អានាប្រាណ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល។ ក្នុងគម្ពីរកែសព្ទពន្យល់សេចក្ដីថា លោកអ្នកប្រាជ្ញពួកខ្លះយល់ថា អាន (= អស្សាស) "ខ្យល់ដង្ហើមចូល", អាបាណ (=បស្សាស) "ខ្យល់ដង្ហើមចេញ" ដូច្នេះវិញ, ក៏គង់បានសេចក្ដីថា "ខ្យល់ដង្ហើមចូលចេញឬចេញចូលដូចគ្នា គឺប្រើការបានដូចគ្នា (ហៅ អានាប្រាណ ក៏បាន ឬហៅត្រឹមតែ អានាបា ក៏បាន, អ.ថ. អា ណា ប៉ា)។

២

ឈ្មោះកម្មដ្ឋានមួយយ៉ាង (ក្នុងពួកអនុស្សតិកម្មដ្ឋាន ១០) ប្រើវិធីរាប់ខ្យល់ដង្ហើមចេញចូល :

ឧទាហរណ៍

“ចម្រើនអានាបា ឬ អានាប្រាណ។”

៣

ឈ្មោះវិធីស្មិងស្មាធិ៍មួយយ៉ាង (ខាងផ្លូវឆ្វេងក្រៅពីបែបកម្មដ្ឋាន) ប្រើវិធីភាវនារាប់ខ្យល់ដង្ហើមដែរ :

ឧទាហរណ៍

“ចេះអានាបាណ (អានាប្រាណ), បែកអានាប្រាណទៅជាខូចស្មារតី។”

ចំណាំការប្រើប្រាស់

(ច្រើនមានតែពីក្នុងបុរាណសម័យ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. < អាន "ខ្យល់ដង្ហើមចេញ" + អាបាណ "ខ្យល់ដង្ហើមចូល")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់