វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“ទណ្ឌឃាត” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ទណ្ឌឃាដ។

ទណ្ឌឃាដ

[ទ័ន-ឌៈ-ឃាត]មកពីភាសាបាលី

Learner aid: [ទ័ន-ឌៈ-ឃាត] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ការពិឃាតដោយអាជ្ញា, ដោយដំបង, កំណាត់ឈើ ជាគ្រឿងពិឃាត។

អក្ខរាវិរុទ្ធឆ្លាស់៖ទណ្ឌឃាត
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ការពិឃាតដោយអាជ្ញា, ដោយដំបង, កំណាត់ឈើ ជាគ្រឿងពិឃាត។

២

ខ្មែរយើងប្រើពាក្យនេះជាឈ្មោះវណ្ណយុត្តម្យ៉ាងមានសណ្ឋានលំនាំកន្ទុយកំប្រុក (៍) សម្រាប់ដាក់ឃាត់អក្សរមិនឱ្យមានសំឡេងដូចជា ប្រយោជន៍, យោជន៍, ខ្លឹមចន្ទន៍ ជាដើម; វណ្ណយុត្តនេះ បើហៅថា បដិសេធ ក៏បាន ចំពោះភាសាសំស្ក្រឹតដែលសរសេរជាអក្សរទេវនាគរី, ទណ្ឌឃាតនេះ ហៅថា វិរាម មានរូបដូច្នេះ (^) សម្រាប់ប្រើដាក់ពីក្រោមតួអក្សរក្រោយបង្អស់ ដែលទុកគ្រាន់តែជាតួប្រកបប៉ុណ្ណោះ មិនឱ្យចេញសំឡេង ដូចជាពាក្យថា កម៌ន, តបស, តេជស, អាត្មន, ជាដើម។ ប៉ុន្តែចំពោះភាសាសំស្ក្រឹតដែលសរសេរជាអក្សរខ្មែរ, យើងសន្មតសញ្ញាទណ្ឌឃាតនេះដូច្នេះវិញ (៑) សម្រាប់ដាក់ពីលើតួអក្សរក្រោយបង្អស់នោះៗ ដែលគ្រាន់តែជាតួប្រកបមិនឱ្យចេញសំឡេងដូចគ្នាដែរដូចជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ.ថ. ករ័ន្ម, តៈប៉័ស, តេជ័ស, អាត្ម័ន) ជាដើម។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់