វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ យ · ២៦៧ ពាក្យ

វចនានុក្រម

យ៉ាវឆាខ្វៃ

នាម[យ៉ាវ-ឆា-ខ្វៃ]

ឈ្មោះនំចិនមួយបែប ជានំដែលគេធ្វើទុកឱ្យជាគ្រឿងសម្គាល់នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះ ខ្វៃ ដែលរាជការសឹកចិនក្នុងបុរាណសម័យព្រេងនាយ បានចាប់យកមកធ្វើទារុណកម្ម ដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឱ្យឈ្មោះ ខ្វៃ ស៊ីសាច់របស់វា ហើយគេឱ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាល កុំឱ្យជនឯទៀតៗយកតម្រាប់តាម, គេឱ្យធ្វើនំមួយបែបទុកជាព័ស្តុតាង ដើម្បីឱ្យបច្ឆាជនទាំងពួងស្គាល់ឈ្មោះជនក្បត់ផែនដីនោះតៗមក, គេឱ្យឈ្មោះនំនោះថា យ៉ាវឆាខ្វៃ "នំចម្រាញ់ខ្លាញ់អាខ្វៃ"។ ចិននៅប្រទេសកម្ពុជា ពពាយនាយលក់នំ នេះថា យ៉ាវឆាខ្វៃ!; អ្នកខ្លះហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅ នំប្រៃៗ។ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ, អ្នកខ្លះទៀតហៅ នំប្រៃឡមៗ, គេច្រើនប្រើបរិភោគផ្សំជាមួយនឹងទឹកកាហ្វេ ឬគុយទាវជាដើម តាមទម្លាប់ប្រើ។ រូបថ្មអាខ្វៃនោះមាននៅប្រទេសចិនដរាបមកដល់សព្វថ្ងៃនេះ។

មើលអត្ថន័យ
មុនទំព័រ ១៤ នៃ ១៥បន្ទាប់