វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ហ · ៤៨៨ ពាក្យ

វចនានុក្រម

ហត្ថបាស

ន.[ហ័ត-ថ្បាស]

អន្ទាក់ដៃ។ ក្នុងវិន័យពុទ្ធសាសនាប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង២ហត្ថមួយចំអាម; មានបែបកំណត់២យ៉ាងគឺសម្រាប់ភិក្ខុសង្ឃអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗឱ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមកអស់ម្ខាង១ហត្ថនៅសល់ចន្លោះ១ចំអាមគឺឱ្យឃ្លាត១ចំអាមពីគ្នារួមជា២ហត្ថ១ចំអាម។ សម្រាប់ប្រគេនរបស់ឆាន់ដល់បព្វជិត, ចំណែកខាងទាយកឬទាយិកាឱ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ, ចំណែកខាងបដិគ្គាហកៈឱ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមករួមទាំងពីរខាងឱ្យបាន២ហត្ថ១ចំអាម។ ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណបូរកៈក្នុងឧបសម្បទាកម្មជាដើមថាហត្ថបាសដែរ :

មើលអត្ថន័យ
មុនទំព័រ ២ នៃ ២៨បន្ទាប់